ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដំបូង​រាជធានី​ប្រកាស​សាលក្រម​ផ្តន្ទាទោស​នាងជួន ចាន់រតនា ហៅក្អយ ដាក់ពន្ធនាគារ​៣ឆ្នាំ​ ៦ខែ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សាលា​ដំបូង​​រាជ​ធានីភ្នំពេញ​​​បានប្រកាស​សាល​ក្រម​​​ផ្តន្ទាទោស​​នាង​ជួន ចាន់រតនា ហៅ​​ក្អយ​ កាលពី​ព្រលប់​ថ្ងៃ​ទី​១២ កក្កដា ២០១៣​ ដាក់ពន្ធនាគាររយៈ​ពេល​៣ឆ្នាំ​ ៦ខែ ​ដែលសាលក្រមនេះប្រកា​សដោយលោក​ចៅក្រមស៊ឹម វិសាល ។

គួរ​បញ្ជាក់​ផង​ដែរថា សំណុំរឿង​នាង​ជួន ចាន់រតនា ហៅ​ក្អយ បា​ន​ជួល​រថយន្ត​គេ​ជិះ​រួចយកទៅ​បញ្ចាំបាត់កាលពីអំឡុង​ឆ្នាំ​២០១១ កន្លងទៅ បានត្រូវ​សាលា​ដំបូង​រាជធានីភ្នំពេញ​លើ​ក​យក​មកបើកសវនាការ​ជំនុំជម្រះ​ចំនួន២ករណី​ជាបន្តបន្ទាប់​កាលពីថ្ងៃទី​២៦ មិថុនា ២០១៣ ។

ក្រោយពីចាត់ការ​សំណុំរឿង​នេះ​រួចហើយ តុលាការ​បានសម្រេចចោទប្រកាន់​នាងក្អយ​ពីបទ​រំលោភ​លើ​ទំនុក​ចិត្ត​ រួច​ចេញដីកា​ចាប់​ខ្លួន​នាងក្អយយកមកសាកសួរ​តាមច្បាប់ ។ ប៉ុន្តែ​រហូតមក​ទល់ពេលនេះ​ សមត្ថកិច្ច​មិនអាចចាប់​ខ្លួននាងក្អយ​បានទេ ​ទើប​តុលា​​​ការ​​សម្រេច​បិទការស៊ើបសួរ​ រួចបញ្ជូន​សំណុំរឿង​នេះ​ទៅបើក​សវនាការ​ជំនុំជម្រះ​តែម្តង ៕