ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ ២កង់​ អ្នក​បើក​បរ​​រត់​គេចខ្លួន​​បាត់​​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​កាមរីស៊រី​២០០៤​​ ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2R-8569 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ ក្នុង​ទិស​ដៅ​ពី​ត្បូ​ង​ទៅជើង​ ខណៈ​មក​ដល់​ចំណុច​កែង​ផ្លូវ​២៣០​ មុខ​មជ្ឈ​មណ្ឌល​ម៉ុង​ឌី​យ៉ាល់​ រថ​យន្ត​បាន​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្តាល​ឱ្យ​បាក់​រង​ការ​ខូច​ខាត​ចំនួន​ ២កង់​ ​រថ​យន្ត​ខ្ទេច​មុខ​ផ្នែក​ខាង​ឆ្វេង​ ចំណែក​អ្នក​បើក​បរ​​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​កាមរីស៊រី​២០០៤​​ ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2R-8569 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ ក្នុង​ទិស​ដៅ​ពី​ត្បូ​ង​ទៅជើង​ ខណៈ​មក​ដល់​ចំណុច​កែង​ផ្លូវ​២៣០​ មុខ​មជ្ឈ​មណ្ឌល​ម៉ុង​ឌី​យ៉ាល់​ រថ​យន្ត​បាន​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្តាល​ឱ្យ​បាក់​រង​ការ​ខូច​ខាត​ចំនួន​ ២កង់​ ​រថ​យន្ត​ខ្ទេច​មុខ​ផ្នែក​ខាង​ឆ្វេង​ ចំណែក​អ្នក​បើក​បរ​​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១​ និង​ ២០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៧​ កក្កដា​ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី៣​​ ខណ្ឌ​ទួល​គោក​ ។

ក្រោយ​កើត​ហេតុ​ រថ​យន្ត​បង្ក​ត្រូវ​សមត្ថ​កិច្ច​នាំ​យក​ទៅរក្សា​ទុក​នៅ​ការិយា​ល័យ​ចរា​ចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំ​ពេញ​ ដើម្បី​រង់​ចាំ​ធ្វើ​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕