ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស្រា​ជា​មួយ​គ្នា​ខឹង​រឿង​និយាយ​ច្រើន​ទាញ​កាំបិត​ផ្គាក់​កា.ប់​ក្បាល​របួសធ្ងន់

10 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ យុវជន​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់​ ដោយ​សារ​ត្រូវ​យុវជន​ម្នាក់​ទៀត​កា.ប់​ក្បាល​មួយ​កាំបិត​ផ្គាក់​ កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៥ កក្កដា​ នៅ​ផ្ទះ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​អណ្តូង​ស្នាយ​ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខណៈ​អ្នក​ទាំង​ពីរ​នាក់​ទាស់​សម្តី​គ្នា​ក្នុង​វង់​ផឹក​ស៊ី​ជាមួយ​គ្នា ។​

ខេត្ត​កំពង់​ចាម​ ៖ យុវជន​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់​ ដោយ​សារ​ត្រូវ​យុវជន​ម្នាក់​ទៀត​កាប់​ក្បាល​មួយ​កាំបិត​ផ្គាក់​ កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៥ កក្កដា​ នៅ​ផ្ទះ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​អណ្តូង​ស្នាយ​ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខណៈ​អ្នក​ទាំង​ពីរ​នាក់​ទាស់​សម្តី​គ្នា​ក្នុង​វង់​ផឹក​ស៊ី​ជាមួយ​គ្នា ។​

មន្ត្រី​ប៉ូលិស​មូលដ្ឋាន​និយាយ​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ពិន​ សុភារិទ្ធ​ អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​អណ្តូង​ស្នាយ​ ចំណែក​យុវ​ជន​ដៃ​ដល់​ឈ្មោះ​ ស ចំបុី​ អាយុ​១៨ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​ភូមិ​ស្ពក​រាជ​ ឃុំ​អណ្តូង​ស្នាយ ។​ មុន​ពេល​កើត​ហេតុ​ យុវ​ជន​ទាំង​ពីរ​នាក់​បាន​ផឹក​ស្រា​ជា​មួយ​មិត្ត​ភក្តិ​៤-​៥​នាក់​ទៀត​នៅ​ផ្ទះ​ឈ្មោះ​តួ ។​

ពេល​ផឹក​ស៊ី​ស្រវឹង​រៀង​ៗ​ខ្លួន​ ឈ្មោះ ពិន​ សុភារិទ្ធ បាន​ចាប់​ផ្តើម​និយាយ​ច្រើន​ ដោយ​និយាយ​តែ​ម្នាក់​ឯង​ មិន​ឱ្យ​អ្នក​ផឹកស៊ី​ជា​មួយ​និយាយ​ទេ​ ទើប​ឈ្មោះ​ ស ចំបុី​ ខឹង​ក៏​ហាម​ឱ្យ​ផ្អាក​និយាយ​ ហើយ​កើត​រឿង​ឈ្លោះ​គ្នា ។ ភ្លាម​នោះ​ឈ្មោះ ស ចំបុី​ បាន​ទាញ​កាំបិត​ផ្គាក់​កាប់​ក្បាល​ឈ្មោះ​ ពិន​ សុភារិទ្ធ​ មួយ​កាំបិត​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​មក​មណ្ឌល​សុខ​ភាព​ឃុំ​ដែល​នៅ​ជិត​នោះ​ ប៉ុន្តែ​ដោយ​របួស​ធ្ងន់​ពេក​ ក៏​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​តែ​ម្តង។​

គ្រូ​ពេទ្យ​និយាយ​ថា ជន​រងគ្រោះ​របួសធ្ងន់​ដោយ​របើក​លលាដ៍​ក្បាល​ប៉ុន​កូន​ដៃ ។​ ដោយ​ឡែក​ ជន​ដៃ​ដល់​ក្រោយ​ពី​កាប់​ជន​រង​គ្រោះ​ហើយ​បាន​គេច​ខ្លួន​បាត់​តែ​ម្តង​ ដែល​ពេល​នេះ​នគរបាល​កំពុង​ស្វែងរក​ចាប់​ខ្លួន ៕​