ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ្វដ​បើក​គេច​រទេះ​គោ​ក្រឡាប់​ចូល​ស្រែ​

10 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ រថយន្ត​ម៉ាក​ហ្វត​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2B-3990 បាន​ក្រឡាប់​ផ្ងារ​ជើង​ទ្រ​មេឃ​ កាល​ពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៥ កក្កដា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣១​ ត្រង់​ចំណុច​ផ្លូវ​កោង​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង​ ​ស្រុក​អង្គ​ជ័យ​ ។​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​រថយន្ត​ម៉ាក​ហ្វត​មួយ​គ្រឿង​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ លុះ​មកដល់​ចំណុច​ផ្លូវ​កោង​ ក៏​វាក់​

ខេត្ត​កំពត​ ៖ រថយន្ត​ម៉ាក​ហ្វត​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2B-3990 បាន​ក្រឡាប់​ផ្ងារ​ជើង​ទ្រ​មេឃ​ កាល​ពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៥ កក្កដា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣១​ ត្រង់​ចំណុច​ផ្លូវ​កោង​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង​ ​ស្រុក​អង្គ​ជ័យ​ ។​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​រថយន្ត​ម៉ាក​ហ្វត​មួយ​គ្រឿង​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ លុះ​មកដល់​ចំណុច​ផ្លូវ​កោង​ ក៏​វាក់​នឹង​រទេះ​គោ​ ទើប​អ្នកបើក​រថយន្តប្រឹង​ទាញ​ចង្កូត​គេច​ធ្លាក់​ជ្រុល​ផ្លូវ​ ក្រឡាប់​ផ្ងារ​ពោះ​ចូល​ក្នុងស្រែ​តែ​ម្តង ។​

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាន​ឱ្យ​ដឹង​ថា អ្នក​បើក​បរ​រថយន្ត​ឈ្មោះ ញ៉េ វាសនា អាយុ​៣៥​ឆ្នាំ​ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​ មិន​មាន​រង​របួសទេ​ ប៉ុន្តែ​រថយន្ត​រង​ការខូច​ខាត​ ត្រូវស្ទូច​យក​ទៅ​ជួស​ជុល​នៅ​រាជធានី​ភ្នំពេញ​ ៕