ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញស្ត្រី​មេម៉ាយ​ដេក​ម្នាក់​ឯង ចូលលួច​ទ្រព្យ​សម្បត្តិ​ ត្រូវ​កម្មករ​ទូក​ចាប់វាយទ្រម​ខ្លួន

10 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ យុវជន​ម្នាក់​ដែល​ត្រូវគេ​សង្ស័យ​ថា ជា​ចោរ​​ដែលមានបំណង​ចូលលួច​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​​ ហើយ​ត្រូវ​​ក្រុម​កម្មករ​ទូក​ចាប់​បាន​វាយ​​មួយដៃ​មួយ​ជើង​ម្នាក់ រួច​បាន​ប្រគល់​​ខ្លួន​មក​ឱ្យ​សមត្ថកិច្ច​​កាលពី​ម៉ោង​១​ និង​៣០នាទីអធ្រាត្រ​ថ្ងៃទី​១៦ កក្កដា ២០១៣ ស្ថិត​ក្នុង​ចំណុច​ក្រុមទី១១ ភូមិ៣ សង្កាត់១ ក្រុង​ព្រះសីហនុ បន្ទាប់​ពីបុរស​រូបនេះ​ធ្វើសកម្ម​គាស់​រនាប​ក្តារ​ត្រង់​បន្ទប់

ខេត្តព្រះសីហនុ ៖ យុវជន​ម្នាក់​ដែល​ត្រូវគេ​សង្ស័យ​ថា ជា​ចោរ​​ដែលមានបំណង​ចូលលួច​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​​ ហើយ​ត្រូវ​​ក្រុម​កម្មករ​ទូក​ចាប់​បាន​វាយ​​មួយដៃ​មួយ​ជើង​ម្នាក់ រួច​បាន​ប្រគល់​​ខ្លួន​មក​ឱ្យ​សមត្ថកិច្ច​​កាលពី​ម៉ោង​១​ និង​៣០នាទីអធ្រាត្រ​ថ្ងៃទី​១៦ កក្កដា ២០១៣ ស្ថិត​ក្នុង​ចំណុច​ក្រុមទី១១ ភូមិ៣ សង្កាត់១ ក្រុង​ព្រះសីហនុ  បន្ទាប់​ពីបុរស​រូបនេះ​ធ្វើសកម្ម​គាស់​រនាប​ក្តារ​ត្រង់​បន្ទប់​ស្ត្រី​មេ​ម៉ាយ​ម្នាក់​ទាំង​កណ្តាល​យប់ ។

​តាមប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹងថា យុវជន​ដែល​ត្រូវចាប់ខ្លួន​នេះ​ឈ្មោះ​ឌី ម៉ាប់ អាយុ​២១ឆ្នាំ​ មានទីលំនៅ​ស្រុក​កំពង់ត្រាច ​ខេត្ត​កំពត ​ជា​កម្មករ​ទូក ស្នាក់​នៅ​បណ្តោះ​អាសន្ន​​នៅ​កន្លែង​កើតហេតុ​ខាងលើ ត្រូវ​បាន​ប្រជាពលរដ្ឋ​វាយបែក​ក្បាល​ដេរ៣ថ្នេរ រីឯ​ស្ត្រីរង​គ្រោះ​មាន​ឈ្មោះ​ហេង តូច ​អាយុ​៣៥​ឆ្នាំ ជា​អ្នក​លក់​គ្រឿងទេស ។ សមត្ថកិច្ច​កំពុង​ធ្វើ​ការ​សួរនាំ ដើម្បី​ស្រាយ​ទៅ​តាមផ្លូវច្បាប់ ៕