ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចោរ​ដាវសាមូរ៉ៃ​ប្លន់​អ្នកប្តូរ​ប្រាក់​អស់​ជាង​៦០០​លានដុង​នៅក្រុងបាវិត

10 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ក្រុមចោរ​ដាវសាមូរ៉ៃ​៣នាក់​ព្រហើន​ ហ៊ាន​ជិះម៉ូតូ​មក​ប្លន់​​អ្នកប្តូរប្រាក់​ដល់​ផ្ទះ​ជិត​ប៉ុស្តិ៍​សមត្ថកិច្ច​សង្កាត់បាវិត​យក​ប្រាក់​​អស់​ប្រមាណ​ជាង​៦០០​លាន​ដុង ប្រាក់រៀល និងប្រាក់​ដុល្លារ​មួយចំនួន​ធំ​ ហើយ​នាំ​គ្នា​ឡើងជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព ។

ហេតុការណ៍នេះ​កើតឡើង​កាលពីវេលាម៉ោង៩ និង​១៥នាទី​យប់​ថ្ងៃទី​១៥ កក្កដា ២០១៣ ស្ថិត​ក្នុងភូមិ​បាវិតកណ្តោល សង្កាត់​បា​វិត​ក្រុងបាវិត ។ ជនរងគ្រោះ​ត្រូវបានគេស្គាល់​ឈ្មោះ​ម៉ៅ ម៉ឹង ភេទប្រុស ​អាយុ​៤០ឆ្នាំ ជាអ្នក​ដូរលុយ​នៅ​មុខ​ច្រក​ទ្វារ​អន្តរជាតិ​បាវិត មាន​​ទី​លំនៅកន្លែង​កើតហេតុ​ខាងលើ ។ សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ហើយ ៕