ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​​ជន​ខ្មែរ​ជាប់​​​អាហា​រូប​​ករណ៍​​​បរទេស​​ចែក​រំលែក​​ការ​​ចាប់​​យក​​ជំនាញ​​

10 ឆ្នាំ មុន

​យុវជន​ខ្មែរ​ដែល​ជាប់​អាហារូប​ករណ៍​​​មួយ​រូប​ឈ្មោះ​ចាន់​ បញ្ញា អាយុ​​​២២​ឆ្នាំ បាន​​ទទួល​ការ​សិក្សា​លើ​ជំនាញ​ផលិត​គំនូរ​ជីវ​ចល ឬ​តុក្កតា​រយៈ​ពេល​៤​ឆ្នាំ​​នៅ​ប្រទេសបារាំង​ ខណៈ​ដែល​ការ​សិក្សា​បែប​នេះមាន​តម្លៃ​ខ្ពស់នៅស្រុក​​គេ ប៉ុន្តែ​បែរ​ជា​​​​មិន​សូវ​មាន​អ្នក​ចាប់​​អារម្មណ៍​នៅ​កម្ពុជា ដូចជា គណ​នេយ្យ, ធនា​គារ, ទេសចរណ៍, សេដ្ឋកិច្ច, ​គ្រប់​គ្រង​ទូទៅ, ​ភាសា​បរទេស, ច្បាប់, វិស្វ​កម្ម, ពេទ្យ​ជាដើម​នោះ​ទេ។

​យុវជន​ខ្មែរ​ដែល​ជាប់​អាហារូប​ករណ៍​​​មួយ​រូប​ឈ្មោះ​ចាន់​ បញ្ញា អាយុ​​​២២​ឆ្នាំ បាន​​ទទួល​ការ​សិក្សា​លើ​ជំនាញ​ផលិត​គំនូរ​ជីវ​ចល ឬ​តុក្កតា​រយៈ​ពេល​៤​ឆ្នាំ​​នៅ​ប្រទេសបារាំង​ ខណៈ​ដែល​ការ​សិក្សា​បែប​នេះមាន​តម្លៃ​ខ្ពស់នៅស្រុក​​គេ ប៉ុន្តែ​បែរ​ជា​​​​មិន​សូវ​មាន​អ្នក​ចាប់​​អារម្មណ៍​នៅ​កម្ពុជា ដូចជា គណ​នេយ្យ, ធនា​គារ, ទេសចរណ៍, សេដ្ឋកិច្ច, ​គ្រប់​គ្រង​ទូទៅ, ​ភាសា​បរទេស, ច្បាប់, វិស្វ​កម្ម, ពេទ្យ​ជាដើម​នោះ​ទេ។

​យុវជន​ចាន់ បញ្ញា ដែល​ចេះ​ភាសា​អង់​គ្លេស​ និង​បារាំង​​ល្មម​និយាយ ​បាន​ចែក​​រំលែក​ទស្សនៈថា ការ​ផ្អើល​រៀន​ជំនាញ​​​ដូច​គ្នា​ជា​ច្រើន វា​អាច​ជា​អាវុធ​​មុខ​២ គឺអាច​ថា សំបូរ​ទី​ផ្សារ​​ការ​ងារ​ងាយ​រក​ការ​​ងារ​​ធ្វើ​បាន​ ប៉ុន្តែ​បើ​មាន​​មនុស្ស​​ចេះ​គរ​លើ​​គ្នា​ច្រើនពេក​ទៅ ​ក៏​សល់​មនុស្សដែរ ដូច្នេះ​​វា​​អាច​ធ្វើ​ឱ្យ​តម្លៃ​​ការ​ងារ​ថោក  ឬ​​ពិបាក​​រក​កន្លែង​ចូល​ ព្រោះ​តែ​គេ​មាន​មនុស្សចេះ​​ជំនាញ​អស់​ទាំង​នោះ​ច្រើន​ទៅ​ហើយ ប៉ុន្តែ​បើ​ជំនាញ​មួយ​ណា​ដែល​មិន​សូវ​មាន​​គេ​ចេះ​មិនសូវ​មាន​គេ​និយម​រៀន… ពិត​មែន​តែ​មិនសូវ​​សំបូរ​ទី​ផ្សារការ​ងារ ប៉ុន្តែ​​នៅពេល​មាន​កន្លែង​​ចូល ឬ​ពេល​គេ​ត្រូវ​ការ​​ គឺ​តម្លៃ​ខ្ពស់​តែ​ម្តង ហើយ​អាចរក​ចំណូល​​បាន​ច្រើន​​ទៀត​ផង ព្រោះ​អ្នក​ចេះ​​មាន​តិច​តួច​ដូច​​រូប​ខ្ញុំ​រៀន​ផលិត​គំនូរ​ជីវចល​ ឬ​​តុក្កតា​នេះ​​​ជា​​ដើម។

បញ្ញា​និយាយ​ថា ការ​គូរគំនូរ គឺ​ជា​មូលដ្ឋាន​​គ្រឹះ​​នៃ​គំនូរ​ជីវ​ចល ឬ​​គំនូរ​តុក្កតា ហើយ​ការ​ដែលនាំ​ឱ្យ​​រូបគេចាប់​យក​ជំនាញ​​នេះ គឺវា​ដូចជា​មាន​ដុង​ ឬចំណូល​ចិត្ត​ស្រាប់​របស់​ខ្លួន… ជំនាញ​នេះ​នៅ​​ក្នុង​ប្រទេស​​​កម្ពុជា​កម្រ​​មាន​អ្នក​ចេះ ដូច្នេះ​ប្រសិន​ជាខ្លួន​ចេះបាន​ខ្ពង់​ខ្ពស់​លើជំនាញ​​គំនូរ​ជីវ​ចល​​ ឬ​តុក្កតា ខ្លួន​នឹង​មាន​តម្លៃ​ក្នុង​ការ​ងារ​ និង​បន្ត​ចំណេះដឹង​នេះ​​ទៅ​អ្នក​ជំនាន់​​ក្រោយ​ៗ​ទៀត ។

បញ្ញា​​ឱ្យ​ដឹងថា ខ្លួន​បាន​ចូល​​រៀន​គូរ​គំនូរ​តាំងពីឆ្នាំ​២០០២ មក​េម៉្លះ ​មកដល់​ឆ្នាំ​២០០៨ ​​​ខ្លួន​បាន​​ចូល​ធ្វើការ​ជាមួយ​អង្គ​ការ​ហ្វារ​ ផ្នែក​ផលិត​រូប​​ភាព​តុក្កតា​ ខណៈ​គេ​ត្រូវ​ការ​អ្នក​ចេះ​គំនូរ​ឱ្យ​ចូល​ធ្វើ​ការ​​ក្នុង​ស៊ូឌីយ៉ូម ផលិត​រូបភាព​តុក្កតារបស់អង្គ​ការ​ហ្វារ ​នោះ​​ឯង ។ ​ឆ្នាំ​២០១០ ​រូបគេ​ក៏​បាន​ក្លាយ​ជាគ្រូ​​បង្រៀន​​នៅ​ក្នុង​ស្ទីឌីយ៉ូូម​ផលិត​រូប​ភាព​​តុក្កតា​​​នោះ​ផ្នែករចនា​រូបភាព​ខាង​ក្រោយ (Background Designer of Animation) ។ 

នៅស្ទូឌីយ៉ូម​នោះ តែង​​តែ​មាន​ក្រុមអ្នក​ជំនាញ​បរទេសផ្នែក​​​គំនូរ​ជីវ​​ចល​​ចុះ​ទៅ​ចែក​រំលែក​បទ​ពិសោធន៍​​ផ្សេងៗ​​ដល់​យុវជន​​ខ្មែរ​​ដែល​ហ្វឹក​ហាត់​​​ការ​ងារ​នៅ​ទី​នោះ​  ហើយ​​រូប​គេ​ក៏មាន​ទំនាក់​ទំនង​​ល្អ​ជា​មួយ​អ្នក​ជំនាញ​បរទេសជា​ច្រើន​ ស្រាប់​តែ​​ពេល​នោះ​លោក​​នាយក​សាលា​គំនូរ​ជីវ​ចល​ដែល​មាន​​ទីតាំង​​នៅ​ទីក្រុង Nantes ប្រទេស​បារាំង​ ឃើញ​ចាប់​អារម្មណ៍​​លើ​រូប​គេ ​ក៏ផ្តល់​អាហា​រូប​ករណ៍​​​ឱ្យ​​ទៅ​​សិក្សា​​នៅ​ប្រទេស​បារាំង​​រយៈ​​​ពេល៤​​ឆ្នាំ​ឯណោះ កាល​ពី​ឆ្នាំ​២០១២ ​កន្លង​ទៅ គឺ​សាលា Ecole Pivaut នៅ​​ទី​ក្រុង Nantes ៕