ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុស​អាយុ​6​ឆ្នាំ​ពុល​នំ​កញ្ចប់​រូប​តុក្កតា​ពាក់​វ៉ែនតា​ផលិត​នៅ​ថៃ​

10 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់​ ៖ ក្មេងប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​បាន​ពុល​នំ​កញ្ចប់​ក្នុង​រយៈ​ពេល​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​ ក៏ស្លា.ប់​បាត់​បង់​ជីវិត​ទៅ​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខ​ភាព​ ។​ ហេតុ​ការណ៍​នេះបាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​១៣ កក្កដា​ នៅ​ភូមិ​អូរ​សណ្តាន់​ ឃុំ​អូរ​សណ្តាន់​ ស្រុក​ក្រគរ ។​ ក្មេង​ប្រុសដែល​ពុល​នំ​កញ្ចប់​នោះឈ្មោះ​ សែម​ សុវណ្ណ​ អាយុ​៦ឆ្នាំ​ មាន​ឪពុក​ឈ្មោះ​ ជូ

ខេត្ត​ពោធិ៍សាត់​ ៖ ក្មេងប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​បាន​ពុល​នំ​កញ្ចប់​ក្នុង​រយៈ​ពេល​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​ ក៏ស្លាប់​បាត់​បង់​ជីវិត​ទៅ​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខ​ភាព​ ។​ ហេតុ​ការណ៍​នេះបាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​១៣ កក្កដា​ នៅ​ភូមិ​អូរ​សណ្តាន់​ ឃុំ​អូរ​សណ្តាន់​ ស្រុក​ក្រគរ ។​ ក្មេង​ប្រុសដែល​ពុល​នំ​កញ្ចប់​នោះឈ្មោះ​ សែម​ សុវណ្ណ​ អាយុ​៦ឆ្នាំ​ មាន​ឪពុក​ឈ្មោះ​ ជូ វ៉ាង​ អាយុ​២៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ​ ប៉ក់​ អេន អាយុ​២៤ឆ្នាំ​ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ ។​

បើ​តាម​ស្ត្រី​ជាម្តាយ​បាន​ឱ្យ​ដឹង​ថា​ ​នៅ​រសៀល​នោះ​កូនប្រុសរបស់​គាត់​ លេង​​​​​​​​​​ជាមួយ​ក្មេងៗ​ក្នុង​ភូមិ​ជាច្រើន​ទៀត ហើយ​នៅ​ពេល​គេ​ហេវ​ហត់​បាន​រត់​មក​សុំ​លុយ​១០០​ទៅ​ទិញ​នំ​ញ៉ាំ។​ កូន​របស់​គាត់​បាន​ទិញ​​នំ​ស្រួយ​មួយ​កញ្ចប់​រូប​តុក្កតា​ ពាក់​វ៉ែន​តា​ ផលិត​នៅ​ប្រទេស​ថៃ​ មក​ឱ្យ​គាត់​ហែក​ឱ្យ​ញ៉ាំ ។​ បន្ទាប់​ពី​កូន​ញ៉ាំ​បាន​ប្រហែល​១០​នាទី​ប៉ុណ្ណោះ​ កូន​របស់​គាត់​ក៏​ចាប់​ផ្តើម​កន្ត្រាក់​ដៃ​ កន្ត្រាក់​ជើង ឡើង​សម្បុរ​គីង្គក់​ ចេញ​ញើស​តាម​រោម ហើយ​ប្រាប់​គាត់​ថា​ ចុក​ពោះណាស់​ ពេល​នោះ​គាត់​ក៏​ទៅ​យក​ទឹក​មក​ឱ្យ​ផឹក​ ។​ មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​រាក​សុទ្ធតែ​ទឹក​ បន្ទាប់​មក​រាក​ចេញ​ឈាម ។

ភ្លាមៗ​នោះ​គាត់​បាន​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខ​ភាព​ស្រុក​ក្រគរ​ ប៉ុន្តែ​បាន​ប្រហែល​១០​នាទី​ ក៏​ស្លាប់​បាត់​បង់​ជីវិត​នៅ គឺ​​ស្លាប់​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ។​តាម​ការ​ធ្វើ​កោសល្យ​វិច័យ​របស់​សមត្ថ​កិច្ច​បញ្ជាក់​ថា​ ក្មេង​ប្រុស​ខាង​លើ​ពិត​ជាស្លាប់​ដោយ​ការ​ពុល​នំ​កញ្ចប់​ដែល​ផលិត​នៅ​ប្រទេស​ថៃ​នោះ​មែន​ ហើយ​សមត្ថ​កិច្ច​ក៏​បាន​ស្រាវ​ជ្រាវ​ និង​យក​នំ​កញ្ចប់​នោះ​ជូន​ថ្នាក់​លើ​ដើម្បី​ធ្វើ​ការ​ពិសោធ​បន្ត៕​