ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាន​ភាព​អ្នក​ឆ្លង​ជំងឺ​អេដស៍ ឆ្នាំ1998​មួយ​ថ្ងៃ100​នាក់ បច្ចុប្បន្ន​នៅ​សល់​តែ​3នាក់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ នៅ​​ក្នុង​ឆ្នាំ១៩៩៨ ​ចំនួន​អ្នក​ឆ្លង​មេ​រោគ​អេដស៍​មាន​ចំនួន​១០០​នាក់​​ក្នុង​មួយ​ថ្ងៃ ​ប៉ុនន្តែ​​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​​​​តែ​៣នាក់​​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ។ ​​នេះ​បើ​តាម​ការ​អះ​អាង​របស់​លោក​​ មាន​ ឈីវុន​ ប្រធាន​​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដ​ស៍​សើ​ស្បែក​ និង​កាម​​​​រោគ ។

រាជធានី​ភ្នំពេញ​ ៖ នៅ​​ក្នុង​ឆ្នាំ១៩៩៨ ​ចំនួន​អ្នក​ឆ្លង​មេ​រោគ​អេដស៍​មាន​ចំនួន​១០០​នាក់​​ក្នុង​មួយ​ថ្ងៃ ​ប៉ុនន្តែ​​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​​​​តែ​៣នាក់​​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ។ ​​នេះ​បើ​តាម​ការ​អះ​អាង​របស់​លោក​​ មាន​ ឈីវុន​ ប្រធាន​​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដ​ស៍​សើ​ស្បែក​ និង​កាម​​​​រោគ ។

លោក​វេជ្ជ​បណ្ឌិត​ មាន​ ឈីវុន​ ​​​បាន​ថ្លែង​​​បែប​​នេះ​នៅ​ក្នុង​វគ្គ​បំផុស​ស្មារ​តី​ស្តី​ពី​គ​ម្រោង សហ​​គមន៍​ស្វែង​រក​ការ​គាំ​ទ្រ​សម្រាប់​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ពី​មេ​រោគ​អេដ​ស៍​ និង​ជំងឺ​អេដស៍​​ ការ​ ប្រើ​ប្រាស់​គ្រឿង​ញៀន​​ ​ជួញ​ដូរ​មនុស្ស​ និង​ការ​ការ​ពារ​អនិតិ​ជន ​កា​លពី​ថ្ងៃទី​១២​ ​​កក្កដា​​ នៅ​សណ្ឋា​គារ​សាន់​វេ ។​ ​លោក​វេជ្ជ​បណ្ឌិត​បន្ត​ថា នៅ​ឆ្នាំ១៩៩៨​ យើង​​មា​នអ្នក​ឆ្លង​មេ​រោគ​អេដ​ស៍​ជិត​​១​​០០​នាក់​ក្នុង​១​ថ្ងៃ​ៗ ចំណែក​​​បច្ចុប្បន្ន​នេះ​យើង​មាន​អ្នក​ឆ្លង​ជំងឺ​អេដស៍ចំ​នួន​៣​នាក់​ក្នុង​មួយ​ថ្ងៃ​ ។​ ជា​គោល​ដៅ ​នៅឆ្នាំ២០២០​យើង​កាត់​បន្ថយ​ចំនួន​អ្នក​ឆ្លង​មេ​រោគ​អេដស៍​ក្នុង​​៣​ថ្ងៃ​មាន​​ចំនួន​១​នាក់​​ និង​ឈាន​ដល់​អ្នក​ឆ្លងជ​ំងឺ​អេដស៍​មាន​​ក្រោម​៣០០​នាក់​ ក្នុង​មួយ​ឆ្នាំ ។

​លោក​ វេជ្ជ​បណ្ឌិត​មាន ឈីវុន ​បន្ថែម​ថា​ ដើម្បី​​កាត​់​បន្ថយ​យើង​ត្រូវ​ធ្វើ​ការ​ថែរ​ក្សា​អ្នក​ជំងឺ​អេដស៍​ដោយ​យក​ឱសថ​ប្រឆំាង​នឹង​មេរោគ​អេដស៍​ទៅ​ប្រើ​ប្រាស់​​បង្ការ​​កុំឱ្យ​​​ឆ្លង​ព្រោះថា ​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា​អ្នក​ដែល​​​​ទទួល​បាន​ថ្នាំ​ពន្យារ​​អាច​ពន្យារ​​ពេ​ល​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​ ប៉ុន្តែ​ការ​ប្រើប្រា​ស់​ថ្នាំពន្យារ​នេះ​មិន​​​​អាច​​មិន​ឲ្យ​ឆ្លង​បាន​ទេ ​គឺ​វា​នៅ​តែ​ឆ្លង​គ្រាន់​តែ​វា​មាន​រយៈ​ពេល​យូរ​ជាង​​​យើង​មិន​បាន​ប្រើ​ប្រាស់ ។​ លោក​វេជ្ជ​បណ្ឌិត​​បន្ត​​​​ថា​ ​ខែកក្កដា​ នៅ​ឆ្នាំ​២០០១​ យើង​បាន​​ចាប់​ផ្តើម​ព្យា​បាល​ជំងឺ​អេដស៍ ​ហើយ​ការ​ព្យា​បាល​​​​ដោយ​​​ប្រើប្រាស់​ឱសថ​ប្រឆំាង​នេះ​ ប៉ុន្តែ​ការ​ប្រើ​ប្រា​ស់​នេះ​មាន​ការ​ពិបាក​ព្រោះ​កាល​​យើង​​​​ចំណាយ​ប្រាក់​ជិត​១​ម៉ឺន​ដុល្លា​​រ​ហើយ​ពេ​ល​នោះ​យើង​បាន​ព្យា​បាល​បាន​តែ​៧១​នាក់​ទេ ។​ ​​អ្នក​ទាំង​​៧១​នាក់​នោះ​​មា​នអ្នក​ខ្លះ​ក៏​បាន​ស្លាប់​ និង​អ្នក​​ខ្លះ​​ទៀត​​ក៏​នៅ​មាន​ជីវិ​តរស់​នៅ​រហូតមក​ដល់​​​សព្វ​ថ្ងៃ​នេះ ។

​លោក​ឧត្ត​ម​សេនី​យ៍​ទោ​ ប៉ែន​ វិបុល ប្រធាន​លេខា​ធិការដ្ឋាន​អេដស៍នៃ​ក្រសួង​មហាផ្ទៃ ​មាន​ប្រសាសន៍​ថា​ គម្រោង​សហគ​មន៍​ស្វែង​រក​ការ​គាំ​ទ្រស​ម្រាប់​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ពី​មេរោគ​អេដស៍​ និង​​​ជំ​ងឺ​អេដស៍ ​ការ​ប្រើប្រា​ស់​គ្រឿង​ញៀន​ និង​កា​រជួញ​ដូរ​មនុស្ស​និង​​​​​ការពារ​អនីតិ​ជននេះ​ ជា​ផែន​ការ​យុទ្ធ​សាស្ត្រគូស​បញ្ជាក់​បង្ហាញ​យ៉ាង​ច្បាស់​ដល់​​​​​​មន្ត្រី​នគ​រ​បាល ​​ដើម្បី​ក្លាយ​ជា​កម្លាំង​ចលករ​របស់​សហគមន៍​ក្នុង​ការ​គាំ​ទ្រដ​ល់​ការ​ឆ្លើយ​តប​នឹង​ជំងឺ​​អេដស៍​ និង​មេរោគ​អេដស៍​​ ។​ ការ​បង្កើត​ និង​ការ​អនុវ​ត្ត​នូវ​វេទិ​កា​​រួម​គោល​​នយោ​បា​យ​រួម​ និង​ផែន​ការ​ប្រតិ​បត្តិ ​ក៏​ដូច​ជា​ ពង្រីក​សមត្ថ​ភាព​មន្ត្រី​នគរ​បា​ល​ក្នុង​ការ​ចូល​រួម​​ក្នុង​សហគម​ន៍ ​និង​សមត្ថ​ភាព​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍ ​ដូច​ដែល​បាន​គូស​បញ្ជាក់​ក្នុងទិស​​ដៅ​របស់​ផែន​ការ ។

​លោក​ឧត្តម​សេនីយ៍​ទោ​បន្ត​ថា​​ មន្ត្រីនគរ​បាល​ដើរ​តួជា​កម្លាំ​ងចលករ​ក្នុង​សហ​គមន៍​ដូច​ជា​ នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​​បាន​អនុវត្ត​​​​សាក​ល្បង​ជា​មួយ​សហ​គមន៍​ ដើម្បី​គាំទ្រដ​ល់​​​ការ​បង្ការ​មេរោគ​អេដស៍ ​ការ​ថែទាំ​​ និង​ការ​ព្យា​បាល​ ។ គំរូរ​បស់​មន្ត្រីន​គរ​បាល ​ដើ​រ​តួ​ជា​កម្លាំ​ង​ចលក​រ​​របស់​​​សហគមន៍​​ដែល​​ត្រូវ​ការ​ចាំ​បាច់​តាម​តំបន់​គោ​លដៅ​ប្រឈម​មុខ​ខ្ពស់​នឹង​មេរោ​គអេដស៍​ដែល​ក្រុម​ប្រជា​ជន​កំពុង​ប្រឈម​មុខ​ខ្ពស់​បាន​ប្រមូល​ផ្តុំ ។

​លោក​​ឧត្តម​សេនីយ៍​ទោប​ន្ថែម​ទៀត​ថា  អាស្រ័យ​លើ​ភាព​ជោគ​ជ័យនៃ​​​​គម្រោង​ភាព​ជា​ដៃ​គូស​ហគមន​៍​ដើម្បី​សុវត្ថិ​ភាព​ក្នុង​ការ​ឆ្លើយ​តប​ទៅ​​នឹង​​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍​ ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​ការ​ជួញ​ដូរ​ម​នុស្ស​និង​ការ​ពារ​អនី​​តិ​ជន​​ក្នុង​​ខេត្តបន្ទាយ​មាន​ជ័យ​ លេខា​ធិការ​ដ្ឋាន​អេដស៍​ក្រសួង​មហា​ផ្ទៃ​​​​បាន​យក​គំ​រូ​របស់​គម្រោង​នេះ​មក​អនុ​វត្ត​​​នៅ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​ខេត្តព្រះសីហនុ​ ក្រោម​ជំនួយ​ឧបត្ថ​ម​របស់​អង្គការ​​សហ​ប្រជា​ជាតិ​ទទួល​បន្ទុ​ក​កិច្ច​ការ​គ្រឿង​ញៀន​ និង​បទ​ឧក្រិដ្ឋកម្ម​ និង​ស្នង​ការ​ដ្ឋាន​រា​ជ​ធានី​ភ្នំពេញ​។

សូម​បញ្ជាក់​ថា​ វគ្គ​បំផុស​ស្មារ​តី​នេះ​​​មា​ន​ការ​​ចូល​រួម​ពី​មន្ត្រី​មាន​សមត្ថ​កិច្ចចំនួ​ន៤​ខណ្ឌ​ មាន​  ខណ្ឌ​សែ​នសុខ​​ ខណ្ឌទ​ួល​គោក​​ ខណ្ឌឫ​ស្សី​កែវ​ និង​ខណ្ឌ​ដង្កោ និង​មន្ត្រី​ពាក់​ព័ន្ធសរុប​ប្រមា​ណ​ជា​១០០​នាក់ ៕