Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

អាឆ្លាមស្ទើរ​ភ្លើង​ត្រូវ​អាក្តាម​យក្ស​ខាំ​ខ្ទេច​មួយ​ចំហៀង​របួស​ធ្ងន់១

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៨:៣៥

រថយន្ត​កាមរី​ត្រូវ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ បុក​ខ្ទេច​មួយចំហៀង រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ

បូព៌ា

រថយន្ត​កាមរី​ត្រូវ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ បុក​ខ្ទេច​មួយចំហៀង

ខេត្ត​បាត់​ដំបង ៖ រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​​បាន​ត្រូវ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ បុក​ខ្ទេច​មួយចំហៀង​ និង​ដាច់​កង់​ក្រោយ​មួយ​ចំហៀង​ទៀត ហើយ​ស្ត្រី​ម្នាក់​ដែល​អង្គុយ​​ក្នុង​រថយន្តកាម​រី​នោះ​បាន​រង​របួស​ជា​ទំងន់ ខណៈ​ពេល​ដែល​បើកបរ​កាត់​ទទឹ​ងផ្លូវ​គ្នា ។ ឧប្បតិ្ត​ហេតុ​នេះ​ត្រូវ​សមត្ថកិច្ច​ប្រាប់ថា បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​៣ និង​៣០នាទី​រសៀល​ថ្ងៃ​ទី២៩ ​សីហា នៅ​ចំណុច​ផ្លូវ​បំបែក​ចុង​ស្ពាន​ថ្ម (ស្ពាន​វត្តគរ) ត្រើយ​ខាង​កើត​ ស្ថិត​ក្នុងភូមិ​វត្ត​
តា​មឹម ឃុំ​អូរ​ដំបង១ ស្រុក​សង្កែ ។

មន្ត្រី​នគរ​បាល​សណ្តាប់​ធ្នាប់ស្រុក​សង្កែ​​ដែល​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា រថ​យន្ត​កាមរី​ឆ្លាម​ដែល​រង​ការ​ខូច​ខាត​មួយ​ចំហៀង​​ខាងស្តាំនោះ​ពណ៌ស ពាក់​ស្លាក​លេខ​បាត់​ដំបង 2A 5075 អ្នកបើក​បរ​ឈ្មោះ​ខឹម ផល្លា ភេទ​ស្រី​អាយុ​១៧ឆ្នាំ រួម​ដំណើរ​ជា​មួយ​ម្តាយ​ឈ្មោះ​រី សុខា អាយុ​៤០ឆ្នាំ ​រង​របួស​ធ្ងន់ ពួក​គេរស់​នៅ​ចំណុច​កើត​ហេតុ​ខាង​លើ ។ ដោយ​ឡែក​រថ​យន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពាក់​ស្លាក​លេខ​កំពង់​ធំ 3A 0306 អ្នក​បើក​បរ​ឈ្មោះ​លឹម ឈុន ភេទ​ប្រុស អាយុ​៥០ឆ្នាំ រស់​នៅ​ស្រុក​បា​រាយណ៍ ខេត្ត​កំពង់​ធំ ។ សមត្ថ​កិច្ច​​បាន​បញ្ជាក់​ថា រថ​​យន្តហ៊ី​យ៉ាន់​ដាយបាន​បុក​រថយន្ត​កាមរី​ពី​ចំហៀង​ ខណៈ​ដែល​រថ​​យន្ត​បើក​កាត់​ពី​មុខ បណ្តាល​ឱ្យរថ​យន្ត​កាម​រីក្រពឹត​មួយចំហៀង​ខាងស្តាំ​ និង​ដាច់កង់ ក្រោយ​ខាង​ឆ្វេង ។

តាម​​អ្នក​បើក​បរ​រថ​យន្តហ៊ី​យ៉ាន់​ដាយ​និយាយ​ថា គាត់​បាន​បើក​ឆ្លង​ស្ពាន​ពី​ទិស​ខាង​លិច​ទៅ​កើត លុះ​ដល់​ពាក់​កណ្តាល​ស្ពាន​គាត់​បន្ថយ​ល្បឿន ព្រោះ​ឃើញ​​រថ​យន្ត​​កាម​រីនោះ​មក​ពី​ជើង បំរុង​ឆ្លង​កាត់​ផ្លូវចុង​​ស្ពានខាង​មុខ ។ គាត់និយាយ​ថា ​គ្រា​នោះ​គាត់​ឃើញ​រថ​យន្ត​កាមរី​នោះ​​បត់ឆ្វេង​ ស្រប​ផ្លូវ​គាត់ ប៉ុន្តែ​មិន​ដឹង​ជាយ៉ាង​ម៉េច​ ស្រាប់​តែ​ងាក​ចង្កូត​ទៅ​ត្រង់វិញ​ ទើប​ធ្វើ​ឱ្យ​គាត់ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏ជ្រុល​ចង្កូត​បុក​តែម្តង​ ​។ តាម​ការបំភ្លឺ​ពីសាក្សី​ជាច្រើន​នៅ​​កន្លែង​កើត​ហេតុ​បាន​និយាយ​​ថា​ កំហុស​បណ្តាល​មក​ពី​រ​ថ​យន្ត​កាម​រីនោះ ។

សាក្សី​បាន​បញ្ជាក់​ថា អ្នក​បើក​បរ​រថយន្ត​កាម​រី​នោះ​ ពេលបើក​មក​ដល់​ចុង​ស្ពានម្តង​បត់​ឆ្វេង​ម្តងបត់ស្តាំ ទើប​ធ្វើឱ្យ​រថយន្ត​ដឹក​ទំនិញ​ជ្រុល​ទៅបុក​តែ​ម្តងទៅ ។ សាក្សី​បាន​បន្តថា ស្ត្រី​ដែល​អង្គុយ​ក្នុង​រថ​យន្ត​នោះ​របួស​បែកក្បាល​ដោយសារ​តែ​រថ​យន្ត​បុក​ចំពី​ចំហៀង​​ ។ ​ទោះ​បីជា​បែប​ណា​ រថ​យន្ត​​ដែល​មានគ្រោះ ថ្នាក់​ទាំង​២​គ្រឿង​នេះ​ ត្រូវ​បានកំលាំង​នគរ​បាល​សណ្តាប់​ធ្នាប់​ស្រុក​សងែ្កនាំ​យកទៅ​រក្សាទុកនៅ​អធិការដ្ឋាន​ស្រុក ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd