ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​​វាយ​​​ក្បាល​​ប្រពន្ធ​​3​ព្រនង់​ ​​​ព្រោះ​​គាំទ្រ​​បក្ស​​ផ្សេង​​គ្នា​

10 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ មាន​អំពើ​ហិ.ង្សា​មួយ​កើត​ឡើង​ដោយ​ប្តី​វាយ​ប្រពន្ធ​៣​ព្រនង់​បែក​ក្បាល​ហូរឈាម​ស្រោច​ពេញ​ផ្ទៃ​មុខ​ និង​ដួល​សន្លប់​នៅ​ក្នុង​ថ្លុក​ឈាម​ដោយ​សារតែ​ប្រកាន់​គណបក្ស​ខុសគ្នា គឺ​ប្តី​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ឯ​ប្រពន្ធ​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ។​ អំពើ​ហ​ិង្សា​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​៧ កក្កដា​ នៅ​ភូមិ​បុស្ស ឃុំ​ត្រស់​ ស្រុក​រមាស​ហែក ។​

ខេត្ត​ស្វាយ​រៀង​ ៖ មាន​អំពើ​ហិង្សា​មួយ​កើត​ឡើង​ដោយ​ប្តី​វាយ​ប្រពន្ធ​៣​ព្រនង់​បែក​ក្បាល​ហូរឈាម​ស្រោច​ពេញ​ផ្ទៃ​មុខ​ និង​ដួល​សន្លប់​នៅ​ក្នុង​ថ្លុក​ឈាម​ដោយ​សារតែ​ប្រកាន់​គណបក្ស​ខុសគ្នា គឺ​ប្តី​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ឯ​ប្រពន្ធ​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ។​ អំពើ​ហ​ិង្សា​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​៧ កក្កដា​ នៅ​ភូមិ​បុស្ស ឃុំ​ត្រស់​ ស្រុក​រមាស​ហែក ។​

បើ​តាម​សមត្ថ​កិច្ច​ប្រាប់​ឱ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ វ៉ា​ សាម៉ន​ អាយុ​៣៨​ឆ្នាំ​ មុខ​របរ​​ធ្វើ​ស្រែ​ ជា​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ។ ឯ​ប្តី​ឈ្មោះ ពៅ ម៉េ​ អាយុ​៤០​ឆ្នាំ​ ជា​សមាជិក​​គណ​បក្ស​សង្គ្រោះ​ជាតិ​ ។ នៅ​ថ្ងៃ​កើត​ហេតុ​ ស្ត្រី​ជា​ប្រពន្ធ​បាន​យក​ទង់​គណ​បក្សប្រជាជន​កម្ពុជា​ទៅ​ចង​នៅ​មុខ​ផ្ទះ​ ប៉ុន្តែត្រូវ​ប្តី​រារាំង​មិន​ឱ្យ​ចង​ ក៏​មាន​ជម្លោះ​នឹង​គ្នា​មួយ​ប្រាវ​ តែ​ក្រោយ​មក​ក៏​ស្ងប់​ស្ងាត់​ទៅ​វិញ​ ។

លុះ​ដល់​វេលា​ម៉ោង​៣​រសៀល​ ស្ត្រី​ជា​ប្រពន្ធ​ក៏បាន​ចេញ​ពី​ផ្ទះ​ទៅ​រៀន​គូស​លើ​សន្លឹក​ឆ្នោត​នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រោះ​គាត់​ជា​សមាជិកា​តាម​ភូមិ​រហូត​ដល់​ម៉ោង​៥​ល្ងាច​ទើប​ត្រឡប់​មក​ផ្ទះ​វិញ​ ។ រី​ឯប​្តី​ក៏​ចេញ​ទៅ​ផឹក​ស្រា​ជាមួយ​មិត្ត​ភក្តិ​ជា​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​ដូច​គ្នា​រហូត​ស្រវឹង​ជោក​ជាំ​ ទើប​ត្រឡប់​មក​ផ្ទះ​វិញ​ដែរ។​ ពេល​លោក​ប្តី​ប្រមឹក​មក​ដល់​ផ្ទះ​សួរ​នាំ​ពី​រឿង​គូស​សន្លឹក​ឆ្នោត​ឱ្យ​បក្ស​ប្រជាជន​ ក៏​​ផ្ទុះ​ជម្លោះ​រហូត​បង្ក​អំពើ​ហិង្សា​ ដោយ​ប្តី​យក​ព្រនង់​ប៉ុនក​ដៃ​វាយ​ទៅ​លើ​ប្រពន្ធ​ចំ​ក្បាល​ចំនួន​៣​ព្រនង់​ បណ្តាល​ឱ្យ​បែក​ហូរឈាម​ស្រោច​ផ្ទៃ​មុខ​ និង​ដួលសន្លប់​នៅ​ក្នុង​​ថ្លុក​ឈាម​ ។

ខណៈ​នោះ​អ្នក​ភូមិ​ក៏​នាំគ្នា​មក​ជួយ​អន្តរាគមន៍​ចាប់​ឃាត់​ រួច​នាំ​ស្ត្រី​រង​គ្រោះ​មក​មន្ទីរពេទ្យ​ស្រុក​រមាស​ហែក​ដើម្បី​សង្គ្រោះ​ ។ រី​ឯប្តី​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​ភ្លាមៗ​បញ្ជូន​មក​អធិការ​ដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក​ ដើម្បី​សាកសួរ និង​កសាង​សំណុំ​រឿង​បញ្ជូន​មក​ស្នង​ការ​ដ្ឋាន​ខេត្ត​ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ។​
រឿង​​រ៉ាវ​ប្រកាន់​គណបក្ស​រវាង​ប​្តី​ប្រពន្ធ​ទាំង​២​នាក់​ រហូត​ប្រពន្ធ​ក្លាយ​ជាអ្នក​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ ហើយ​បុរសជាប្តី​ក្លាយ​ជាអ្នក​ទោស​ គឺ​ជា​រឿង​គួរ​ឱ្យសោក​ស្តាយ​មួយ​ ដែល​មិន​គប្បី​ឆោត​ល្ងង់​រហូត​ដល់​ក្លាយ​ទៅ​​​​​​​​​​​​​​​​​​​ជា​ហិង្សា​បែប​នេះ​ទេ ។​

សម្រាប់​សិទ្ធិ​នយោ​បាយ​ នរណា​ក៏​មាន​សិទ្ធិ​គាំទ្រ​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត​ដែរ​ ហើយ​សិទ្ធិ​នេះត្រូវ​បាន​គោរព​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ ។​ វា​ពិត​ជា​ការ​ខុស​ឆ្គង​ដែល​បុរស​ជាប្តី​មាន​ជំនឿ​លើ​គណបក្ស​មួយ​ ហើយ​ចាប់​បង្ខំ​ឱ្យ​ប្រពន្ធ ឬ​កូន​គាំទ្រ​គណបក្ស​ដែល​ខ្លួន​ពេញ​ចិត្ត​នោះ​ ។ មិន​នឹក​ស្មាន​ទាល់​តែ​សោះ​ថា​ បញ្ហា​កាន់​ជើង​គណ​បក្ស​បែរ​ជា​ធ្វើ​ឱ្យ​ប្តី​ប្រពន្ធ​ក្លាយ​ជា​សត្រូវ​នឹង​គ្នាបែប​នេះ​សោះ ។​ ទី​បំផុត​ បុរស​ជា​​ប្តី​ដែល​កាន់​បក្ស​សង្គ្រោះ​ជាតិ​ ពេល​នេះ​ក្លាយ​ជា​អ្នក​ទោស​ព្រហ្ម​ទណ្ឌ​ទៅ​ហើយ ។​ សោក​ស្តាយ​ណាស់​ អត់​បាន​បោះ​ឆ្នោត​ឱ្យ​បក្ស​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​នោះ​ ៕​