ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទ​កាសែត​ពាក់​ព័ន្ឋការ​ប៉ះ​ទង្គិច​គ្នា​ រហូត​ផ្ទុះ​អាវុធ​នៅ​ផ្ទះ​វីឡា​មួយ​សង្កាត់​ផ្សារ​ដើ​មថ្កូវ​​ (មានវីដេអូឃ្លីប)

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្រោយពី​ត្រួត​ពិនិត្យ​និង​ឆែក​ឆេរកាមេរ៉ា​មិនឃើញ​មានសកម្មភាព​​អ្វី​ ក្រៅ​ពី​សមាជិក​ក្នុង​គ្រួសារ​រត់​ចេញ​ទៅ​ខា​ង​ក្រៅ​ប្រវាយ​ប្រតប់​គ្នា​ជាមួយ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ គណៈកម្មការ​ចម្រុះមាន​​ព្រះរាជអាជ្ញារង កម្លាំងសមត្ថកិច្ច តំណាងរាស្រ្តបក្សសង្រ្គោះជាតិ និងតំណាង គ.ជ.ប រាជធានីភ្នំពេញ ព្រមទាំងមន្រ្តីអង្គការសង្គមស៊ីវិល បាន​ធ្វើ​សន្និសីទកាសែទ​​ កាលពី​រសៀល​ថ្ងៃទី​៦ កក្កដា ២០១៣ ។

រាជធានី​ភ្នំពេញ​៖ ក្រោយពី​ត្រួត​ពិនិត្យ​និង​ឆែក​ឆេរកាមេរ៉ា​មិនឃើញ​មានសកម្មភាព​​អ្វី​ ក្រៅ​ពី​សមាជិក​ក្នុង​គ្រួសារ​រត់​ចេញ​ទៅ​ខា​ង​ក្រៅ​ប្រវាយ​ប្រតប់​គ្នា​ជាមួយ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ គណៈកម្មការ​ចម្រុះមាន​​ព្រះរាជអាជ្ញារង កម្លាំងសមត្ថកិច្ច តំណាងរាស្រ្តបក្សសង្រ្គោះជាតិ និងតំណាង គ.ជ.ប រាជធានីភ្នំពេញ ព្រមទាំងមន្រ្តីអង្គការសង្គមស៊ីវិល បាន​ធ្វើ​សន្និសីទកាសែទ​​ កាលពី​រសៀល​ថ្ងៃទី​៦ កក្កដា ២០១៣ ។

សូមបញ្ជាក់ថា គណៈកម្មការ​ចម្រុះ​មានអង្គការ​​សង្គម​ស៊ី​វិល​ NGO តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក ហូ វណ្ណ ដោយមាន​ការ​ចូល​រួម​ពី​ព្រះ​រាជអាជ្ញា​រងមាស ច័ន្ទ ពិសិដ្ឋ អភិបាល​រង​រាជធានីភ្នំពេញ លោកព្រំ សុផាន់ លោក​ស្នង​ការ​ជួន សុវណ្ណ ស្នង​ការរង និងលោក​យ៉ា គឹមអ៊ី ​មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​រាជ​ធានីភ្នំពេញ បាន​ចុះ​ត្រួត​ពិនិត្យ​ និង​ឆែក​ឆេរ​កាមេរ៉ាផ្ទះ​កើតហេតុ នៅព្រឹកថ្ងៃទី​៦ កក្កដា ២០១៣ ដើម្បី​រក​មូល​ហេតុ​ឱ្យ​ឃើញថា តើ​ការ​ផ្ទុះ​អាវុធ​កាលពីយប់មិញ​នោះ តើ​ភាគី​ណា​​ជា​អ្នក​បង្ក​ហេតុ​មុន ។

គួរ​​រំលឹកថា បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​ក្នុង​ហេតុ​ការ​ណ៍​ ប៉ះ​ទង្គិចគ្នា​​ជា​មួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​កាលពីវេលាម៉ោង​៧ និង​១០នាទីយប់​ថ្ងៃទី​៥ កក្កដា ២០១៣ នៅចំណុច​​ផ្ទះ​លេខ​៩ ផ្លូវ​១៣៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន គេ​ឃើញមាន​សមត្ថកិច្ច​ចម្រុះ​ដឹក​នាំ​ផ្ទាល់​​ដោយលោក​ស្នងការ​នគរ​បាល​ រាជធានី​ភ្នំពេញ​ ជួន សុវណ្ណ និង​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ យ៉ា គឹមអ៊ី​ ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើត​ហេតុ​ភ្លាមៗផង​ដែរ ដោយ​ឃាត់​ខ្លួន​បាន​មនុស្ស​៤នាក់ តែ​ដល់ពេល​សាកសួរ​មាន​តែ​២នាក់ប៉ុណ្ណោះដែល​ពាក់ព័ន្ធ ។  ជាមួយ​ការ​ទៅ​ដល់​របស់សមត្ថិ​កិច្ច​នេះ តំណាង​រាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ​មណ្ឌលភ្នំពេញរួមមានលោកហូ វណ្ណ, យឹម​ សុវណ្ណ និង​លោកិ​ដាំ សិដ្ឋ ក៏​​បានចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ផង​ដែរ ។

ជន​សង្ស័យ​ដែល​សមត្ថកិច្ចឃាត់​ខ្លួន​ ១-ឈ្មោះអ៊ុង ច័ន្ធថន ​អាយុ២៦ឆ្នាំ ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​កណ្តាល ២-ឈ្មោះឃី គឹម​លន់ ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស ។

តាមប្រភពព័ត៌មាន​មុនពេលកើតហេតុ ក្រុម​ជន​សង្ស័យបាន​ធ្វើពិធី​ខួប​កំណើត​នៅភូមិគ្រឹះ​គ្មាន​លេខ ដែល​គេ​ស្គាល់ថា ​ជា​ផ្ទះ​​របស់​លោកឧកញ៉ា​ឃី គឹមលន់ ​នៅតាមបណ្តោយ​ផ្លូវ១៣៥ សង្កាត់ផ្សារដើមថ្កូវ ហើយនៅពេល​ដែល​ក្បួន​​ឃោសនា​​​គណ​បក្ស​សង្គ្រោះ​​ជាតិ​មក​ដល់​​មុខ​ភូមិ​ គ្រឹះ (របង​ផ្ទះ​មានបិទ​ស្លាក​គណបក្សប្រជាជនកម្ពុជា) ក៏​បាន​ស្រែក​ដៀម​ដាម​​ដាក់រហូត​ទប់​​កំហឹង​មិន​បាន ភាគី​ទាំងពីរ​​​ក៏​​មាន​ការ​​ប្រវាយប្រតប់គ្នា​​រហូត​​ឈាន​ទៅ​ដល់​ការ​​ ផ្ទុះ​អាវុធ​តែម្តង ។

ទោះ​បី​ជា​យ៉ាងណា ​​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​ជាច្រើន​នាក់នៅកន្លែង​កើតហេតុ បាន​នាំគ្នា​និយាយថា ​ហេតុការណ៍​​ផ្ទុះ​អាវុធនេះ មិន​មែន​ជា​​ការ​​ផ្ទ​​អាវុធ​​គំរាម​កំហែង​​ក្បួន​ដង្ហែ​​របស់បក្សនយោបាយ​​ នោះទេ ​តែ​វា​កើត​ឡើង​​មកពី​ជំហរ​​គាំទ្រ​​របស់​បក្ស​នយោបាយ​​​​របស់​ភាគី​ទាំង​សង ​ខាង​​ខ្លាំង​ក្លា​ពេក ​​​បង្ក​​ជា​​ជម្លោះ​តែម្តងទៅ ​ដូច្នេះ​វា​មិន​មែន​​ជា​ការបាញ់​​ក្នុងបំណង​​​គំរាម​​​កំហែង​ដល់​គណបក្ស​ សង្គ្រោះ​ជាតិ​នោះឡើយ ​​គឺ​បាញ់​បោះ​ទប់​ស្កាត់​​កុំ​​ឱ្យ​សមាជិកបក្ស​​​សង្គ្រោះ​ជាតិបុកចូល​ ក្នុងផ្ទះ​របស់​គេតែប៉ុណ្ណោះ ។

​​ក្រោយ​​ពេលឃាត់ខ្លួន​ជនសង្ស័យ​ហើយ ទើប​​ក្បួន​​តវ៉ា​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​រាប់រយ​នាក់​​ ព្រមទាំង​​​នាំគ្នា​រំសាយ​ ហើយ​លោក​ហូ វណ្ណ ​ក៏​ត្រូវ​បាន​សមត្ថ​កិច្ច​​នាំខ្លួន​ឡើង​ជិះ​​រថយន្ត​​ធុន​ត្រា​ទៅ​​កាន់​ ទី​បញ្ជា​កា​​​រដ្ឋាន​​កង​រាជ​អាវុធហត្ថ​​ ដើម្បី​ទៅ​​ដោះ​ស្រាយ​​គ្នានៅទីនោះ ។ ​តែអ្វី​​គួរ​​ឱ្យ​សោក​ស្តាយ​​ ក្រោយ​ ពេល​រថយន្ត​​​​ធុនត្រា​​​របស់​មន្ត្រី​​​​កង​រាជអាវុធ ដែល​​មានវត្ត​មាន​​លោកហូ ​វណ្ណ នៅទីនោះ​ទៅដល់​ទីបញ្ជា​ការដ្ឋាន ស្រាប់​​តែ​សមាជិក​សង្គ្រោះ​ជាតិ​មួយចំនួន​ផ្ទុះ​កំហឹង​​ទាញ​ដុំ​​ថ្ម​គប់​ រថយន្ត​​​មន្ត្រី​​អាវុធហត្ថ​​បែកកញ្ចក់​​​ខាងក្រោយ​​ ទោះ​ដឹងថា ​​លោកហូ វណ្ណ នៅ​ក្នុងនោះ​ក៏ដោយ ។ ទង្វើ​នេះ​​ត្រូវ​បាន​​​សមត្ថកិច្ច​​ចោទ​ថា ​ជាចេតនា​បង្ក​អំពើហិង្សា​របស់សមាជិកសង្គ្រោះ​ជាតិ ៕