ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

អ៊ីរ៉ង់​អះ​អាង​ពី​ការ​ផ្អាក​ប្រហារ​ជីវិត​នាង​ SAKINEHម្តង​ទៀត

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:២០

នារីអ៊ីរ៉ង់ដែលត្រូវកាត់ទោសប្រហារជីវិតដោយគប់នឹងដុំថ្ម

គេហទំព័របរទេស

នារីអ៊ីរ៉ង់ដែលត្រូវកាត់ទោសប្រហារជីវិតដោយគប់នឹងដុំថ្ម

អាជ្ញា​ធរ​អ៊ីរ៉ង់​អះអាងម្តង​ទៀត​​​កាល​ពី​ថ្ងៃ​ទី​៨ កញ្ញា ពី​ការ​ផ្អាក​ប្រហារ​ជីវិត​ដោយ​គប់​ដុំ​ថ្ម​ប្រឆាំង​នារី​អ៊ីរ៉ង់​ម្នាក់​ដែល​ទទួល​ការ​កាត់​ទោស​កាល​ពីឆ្នាំ​២០០៨ ពី​បទ​សហាយ​ស្មន់​។ សាល​ក្រម​​នេះ​កំពុង​​តែ​ត្រូវ​ពិនិត្យ​​​ឡើង​​វិញ។ នេះ​ជា​ការ​អះអាង​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​។ នារី​មាន​កូន​អាយុ​៤៣​ឆ្នាំ​រូប​នេះ​ទទួល​ការ​ចោទ​ប្រកាន់​ផង​ដែរ​ពីបទ​ចូល​រួម​ក្នុង​ការ​ធ្វើ​ឃាត​ប្តី​របស់​ខ្លួន ក៏ប៉ុន្តែ​ព័ត៌មាន​ទាំង​ឡាយ​អំពី​ការ​ចោទ​ប្រកាន់​នេះ​ហាក់​ផ្ទុយ​គ្នា​។ ប្រភពមួយ​ចំនួន​លើក​ឡើង​ពី​ការ​កាត់​ទោស​នេះ ក៏​ប៉ុន្តែ​បើតាម​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ថា​ ការ​ចោទ​ប្រកាន់​ទាំង​ឡាយ​កំពុង​តែ​ពិនិត្យ​សំរាប់​សាល​ក្រម​ជា​ស្ថាពរ​មួយ​។ យើង​យល់​ថា​ ករណី​នាង​SAKINEH ជា​រឿង​ធម្មតា​ដូច​ដែល​កើត​មាន​ក្នុង​ប្រទេស​ដទៃៗ​ទៀត​ជា​ច្រើន​។ លោក​ពុំ​បាន​និយាយ​ពី​ពាក្យ​ថា​ ប្រហារ​ជីវិត​ដោយ​គប់​ដុំ​ថ្ម​ឡើយ​។
ដោយ​ប្រកាស​ម្តង​ទៀត​​ពី​ការ​ផ្អាក​ប្រហារ​ជីវិត​ស្ត្រី​រូប​នេះ​អ៊ីរ៉ង់​អាច​ធ្វើ​ការ​ថ្លឹង​ថ្លែង​ពេល​ការ​គាប​សង្កត់​របស់​អន្តរ​ជាតិ​នៅ​តែ​មាន​ខ្លាំង​។ បុរី​វ៉ា​ទី​កង់​ ព្រម​ទាំង​ប្រមុខ​រដ្ឋ​ និង​ប្រមុខ​រដ្ឋា​ភិ​បាល​លោក​ខាង​លិច​ជា​ច្រើន​បាន​ស្នើ​ដល់​ក្រុង​តេ​ហេ​រ៉ង់​ឱ្យ​សំដែង​កាយ​វិការ​សន្តោស​ប្រណី​មួយ​។ រដ្ឋ​មន្ត្រី​ការ​បរទេស​បារាំង​លោក​ BERNARD KOUC- HNER អះអាង​ថា​ លោក​ត្រៀម​មក​កាន់​អ៊ីរ៉ង់​ប៉ុន​ប៉ង​ឱ្យ​មាន​ការ​ដោះ​លែង​នារី​រូប​នោះ​។ ចំណែក​លោក​ចូសេ​ ម៉ា​នុយ​អែល បារ៉ូ​សូ​ប្រធាន​គណៈ​កម្មា​ធិការ​អឺរ៉ុប​កាល​ពីថ្ងៃ​ទី​៧​ កញ្ញា កន្លង​មក​នេះ​ចាត់ទុក​ការ​ប្រហារ​ជីវិត​​ដោយ​គប់​ដុំ​ថ្ម​ថា​ជា​វិធី​ដ៏​សាហាវ​ព្រៃ​ផ្សៃ​បំផុត​។ លោក​មាន​ប្រសាសន៍​ថា​ យើង​ថ្កោល​ទោស​អំពើ​បែប​នេះ​ដែល​ពុំ​អាច​មាន​ហេតុ​ផល​ណា​​មក​សំអាង​ទាំង​ខាង​សីល​ធម៌​ទាំង​ខាង​សាសនា​៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd