ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រតិភូ​សារព័ត៌មាន​​វៀតណាម​អញ្ជើញ​​ជួប​សំណេះ​សំណាល​​ជាមួយ​ថ្នាក់​ដឹកនាំ​កោះសន្តិភាព

10 ឆ្នាំ មុន

​គណៈ​ប្រតិភូ​សារព័ត៌មាន​វៀតណាមដឹកនាំ​ដោយ​លោក Hoang Huu Laong អគ្គ​នាយក​អាជ្ញាធរ​សារព័ត៌មាន​នៃប្រទេស​វៀត​ណាម ​ និង​សមា​ជិក​របស់​លោក៦រូប បានអញ្ជើញ​ជួប​សម្តែង​ការ​គួរ​សម​ សំណេះសំណាល​អំពី​សារព័ត៌​មាន​​ និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​​ នៅ​ការិយាល័យ​ធំ​របស់​​សារព័ត៌មាន​កោះសន្តិភាព​កាលពីរសៀល​ថ្ងៃទី​២ កក្កដា ២០១៣ ដោយ​ខាង​ភាគី​សារព័ត៌​មាន​កោះ​សន្តិ​

​គណៈ​ប្រតិភូ​សារព័ត៌មាន​វៀតណាមដឹកនាំ​ដោយ​លោក Hoang Huu Laong អគ្គ​នាយក​អាជ្ញាធរ​សារព័ត៌មាន​នៃប្រទេស​វៀត​ណាម ​ និង​សមា​ជិក​របស់​លោក៦រូប បានអញ្ជើញ​ជួប​សម្តែង​ការ​គួរ​សម​ សំណេះសំណាល​អំពី​សារព័ត៌​មាន​​ និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​​ នៅ​ការិយាល័យ​ធំ​របស់​​សារព័ត៌មាន​កោះសន្តិភាព​កាលពីរសៀល​ថ្ងៃទី​២ កក្កដា ២០១៣ ដោយ​ខាង​ភាគី​សារព័ត៌​មាន​កោះ​សន្តិ​ភាព​មាន​លោកយិន ពិសិដ្ឋ ​និពន្ធ​នាយក​រង និង​សហការី​៣រូប​ផង​ដែរ ។

​ប្រតិភូ​​សារព័ត៌​មាន​វៀតណាម​​ ដែលជួបសំណេះ​សំណាល​ជាមួយ​អ្នក​កាសែត​​កោះសន្តិភាព​នាពេលនេះ ភាគ​ច្រើន​​ជា​និពន្ធ​នាយកប្រចាំ​​ខេត្ត​នីមួយៗ​ដូច​ជា​​ខេត្ត Lang Son, ខេត្ត​ Son La, ខេត្ត​ Hai Duong, ខេត្តតៃនិញ និង​អ្នក​យក​ព័ត៌​មាន​របស់​​ទូរទស្សន៍​ Kien Giang ។ លោក Hoang Huu Luong អគ្គ​នាយក​​អាជ្ញាធរ​សារព័ត៌មាន​វៀតណាម បានថ្លែង​កោតសរសើរ​ចំពោះ​កាសែត​កោះ​សន្តិភាព​ ដែល​អាច​ធ្វើ​ខ្លួន​​ឱ្យ​ពេញ​និយម​​ក្នុងស្រទាប់​​ប្រជា​ពល​រដ្ឋ ព្រមទាំងចែក​ផ្សាយ​បានទូលំទូលាយ​​នៅទូទាំង​ប្រទេស ។

​ឆ្លើយ​តប​នឹង​សំណួរ​​ដែលថា ​តើ​ការ​ចាប់​ផ្តើម​​ និងការរីក​ចម្រើន​​របស់​កោះសន្តិភាព​​នាពេលបច្ចុប្បន្ន​​​តាមរយៈ​អ្វី? ការ​ខំ​ប្រឹង​ប្រែង​ផ្ទាល់​​ខ្លួន ឬ​ជា​ក្រុម​ហ៊ុន​? ឬ​ជា​ជំនួយ​អង្គ​ការ​? ឬ​រដ្ឋាភិបាល?

លោក​យិន ពិសិដ្ឋ និពន្ធ​នាយករង​កោះសន្តិភាពបានលើកឡើង​ថា ការ​ចាប​់​ផ្តើម​ដំបូង​របស់កោះ​សន្តិភាព​ គឺ​ជា​ការ​ខំប្រឹងប្រែង​​ផ្ទាល់​របស់​លោក​ឧកញ៉ា​ថុង អ៊ុយប៉ាង និង​លោកជំទាវ​​យិន ផាន្នី ព្រម​ជាមួយ​សហការី​នៅក្នុង​ឆ្នាំ​១៩៩៣ ក្រោយ​ពេល​ដែល​កាសែត​នេះ មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​​​នៅ​សម័យ​សង្គម​រាស្ត្រ​និយម​​ និងបាន​ផ្អាក​ការ​ចេញផ្សាយ​មួយរយៈ​ក្នុង​ស័យ​របប​ខ្មែរ​ក្រហម ។ ​មិន​មាន​ជំនួយ​អង្គ​ការ ឬ​ក៏​រដ្ឋាភិបាល​​អ្វីទេ? គឺ​ទទួល​បាន​ប្រភព​ចំណូល​លើ​ការ​លក់នៅលើ​ទី​ផ្សារ​ និង​ពីការផ្សព្វ​ផ្សាយ​​​ពាណិជ្ជ​កម្ម​របស់​អតិថិជន ដោយសារ​តែគេ​ពេញនិយមលើ​កោះ​សន្តិភាព ។

​លោកយិន ពិសិដ្ឋ ​បន្តថា ​ ប្រភព​ចំណូល​ដែលបានមកពី​ស្មារតី​ខំ​ប្រឹងប្រែង​​ផ្ទាល់​បែបនេះ​ហើយ ទើប​ធ្វើ​ឱ្យ​កោះសន្តិភាព​អភិវឌ្ឍ​ទាំងធនធាន​​បុគ្គ​លិក ធនធាន​ហិរញ្ញ​វត្ថុ ​និង​ពង្រីក​​ការ​ផ្សព្វ​ផ្សាយ​មានទាំងវិទ្យុ​ផ្សាយ​សំឡេង , គេហទំព័រ (Website) និង​ទស្សនាវ​ដ្តី (មហាគ្រួសារ)​។

លោក Hoang Huu Luong បាន​ឱ្យ​ដឹងថា ​នៅ​ប្រទេស​វៀតណាម ស្ថាប័ន​កាសែត​ល្បីៗ​ពេញ​និយម​ ក៏​រក​ប្រភព​​ចំណូល​​ដូច​គ្នា​នេះ​ដែរ គឺ​ការ​លក់ និង​ផ្សាយពាណិជ្ជ​កម្ម​​ពី​អតិថិជន​​​ ហើយ​ចំណូល​ពីអាជីវកម្ម​កាសែត​ក្នុង​១ឆ្នាំ​ប្រហែល​៤០​លាន​ដុល្លារ គឺ​២៥​លានដុល្លារ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម, ២០​លាន​ដុល្លារ​ពីការ​លក់ និង​៥​លានដុល្លារ​ពីចំណូលផ្សេងៗ ប៉ុន្តែប្រាក់​ចំណូល​ទាំង​នោះ​ត្រូវ​បង់ពន្ធ​​ទៅ​ឱ្យ​រដ្ឋាភិបាលប្រហែល​១០% ​។​ លោកអគ្គ​នាយក​រូបនេះ បញ្ជាក់ថា លោករីករាយ​ខ្លាំង​ណាស់ ចំពោះ​ការ​សំណេះ​សំណាល​ និងផ្លាស់ប្តូរ​បទពិសោធន៍​ស្តីពី​វិជ្ជាជីវៈសារព័ត៌មាន​ និង​​អាជីវកម្ម​កាសែតជា​មួយ​កោះ​សន្តិភាព​ ។

​​បន្ទាប់​ពី​សំណេះ​សំណាល​​ប្រហែល​១​ម៉ោង​​ ប្រតិភូ​សារព័ត៌មាន​វៀតណាមបានបញ្ចប់​ការ​សន្ទនា និងបន្តទៅ​​ជួបសំណេះ​សំណាល​ជា​មួយ​ស្ថាប័ន​​​កាសែត​​ផ្សេង​ទៀត ។ សូម​បញ្ជាក់​ថា ជំនួប​ពិភាក្សា​នេះ បានកើតឡើង​បន្ទាប់ពី​ក្រសួង​ព័ត៌មាន​​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ចុះ​អនុ​ស្សរណ​យោគយល់​​ស្តីពី​​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​ជាមួយស្ថាប័ន​​​ព័ត៌មាន​រដ្ឋនៃ​ប្រទេស​វៀតណាម​កាលពីប៉ុន្មាន​ឆ្នាំ​មុននេះ ៕