ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​​អន្តរ​​ជាតិ​​នៅ​​​ប៉ុស្តិ៍​​អប្ស​រា​​កាលពី​​ថ្ងៃ​​សៅរ៍​​​​កីឡា​​ករ​កម្ពុជា​​ឈ្នះ​​1 ចាញ់​​1 និង​​ស្មើ​1

10 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ការ​ប្រកួត​ប្រដាល់​​ក្បាច់​គុន​បុរាណ​​ខ្មែរ ​ជា​លក្ខណៈ​អន្តរ​ជាតិ ​ឧបត្ថម្ភ​ដោយ​ណាហ្គា​​វើល​នៅ​លើ​សង្វៀន​​ស្ថានីយ​ទូរ​ទស្សន៍​អប្ស​រា​ កាលពី​​រសៀល​ថ្ងៃ​សៅរ៍​​ទី​២៩ មិថុនា ​​​កីឡាករ​កម្ពុជា​ឈ្នះ ​១ ចាញ់​​១ និងស្មើ​១ ។ កីឡាករ​ទិត្យ សុវណ្ណ​គិរី ​មកពី​សមាគម​កីឡា​ប្រដាល​់​ក្រសួង​កសិកម្ម​បាន​ធ្វើ​ឱ្យ​អ្នក​គំា​ទ្រ​របស់​ខ្លួន​មាន​ការ​រី​ក​រាយ​ក្នុង​ចិត្ត​​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ប្រកួត​ឈ្នះ​​កីឡាករ​ថៃ THNOU NOY KEAT​HA​ KOR ដោយ​ពិន្ទុ ។

រាជ​ធានីភ្នំពេញ ​៖ការ​ប្រកួត​ប្រដាល់​​ក្បាច់​គុន​បុរាណ​​ខ្មែរ ​ជា​លក្ខណៈ​អន្តរ​ជាតិ ​ឧបត្ថម្ភ​ដោយ​ណាហ្គា​​វើល​នៅ​លើ​សង្វៀន​​ស្ថានីយ​ទូរ​ទស្សន៍​អប្ស​រា​ កាលពី​​រសៀល​ថ្ងៃ​សៅរ៍​​ទី​២៩ មិថុនា ​​​កីឡាករ​កម្ពុជា​ឈ្នះ ​១ ចាញ់​​១ និងស្មើ​១ ។ កីឡាករ​ទិត្យ សុវណ្ណ​គិរី ​មកពី​សមាគម​កីឡា​ប្រដាល​់​ក្រសួង​កសិកម្ម​បាន​ធ្វើ​ឱ្យ​អ្នក​គំា​ទ្រ​របស់​ខ្លួន​មាន​ការ​រី​ក​រាយ​ក្នុង​ចិត្ត​​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ប្រកួត​ឈ្នះ​​កីឡាករ​ថៃ THNOU NOY KEAT​HA​ KOR ដោយ​ពិន្ទុ ។ ​ចំណែក​​​​កីឡា​ករ​​សារឹម ​ង៉ា ​មកពី​​​សមាគម​កីឡា​ប្រដាល់​ក្រសួង​​ការ​ពារ​ជាតិ​​​បាន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​នៅពេល​ដែល​រូបគេ​បណ្តោយ​ឱ្យ​កីឡា​ករ​ថៃ​ LOUK NAM KEAT ​KOR វាយ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៤​ ។

​ដោយឡែក កីឡាករ​​សៀវ ​សំណាង ​​មកពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​​កសិកម្ម​​ ដែល​បាន​ប្រកួត​ជាមួយ​កីឡា​ករ​ថៃ​THAI KAY PAKEAT THUN MAK បាន​ត្រឹម​​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ​​ដោយ​សារ​សន្ទុះ​នៃការ​វាយ​គ្នា​ទៅ​វិញ​​ទៅ​មក​​របស់​កីឡា​ករ​ទាំង​២​ប្រដំ​ប្រសង​​​គ្នា​គ្មាន​នរណា​លើស​នរណា​​ឡើយ។ សុវណ្ណ​គិរី មាន​ប្រវត្តិ​​​ប្រកួត​រហូត​ដល់​ទៅ​៤៩​លើក ក្នុងនោះ​ឈ្នះ​៣៥​ ចាញ់​៩ ​ស្មើ​៥​ ច្រើន​ជាង​កីឡាករ​ថៃ​ THNOU NOY ដែល​ទើប​តែ​ប្រកួត​បាន​៣០​ដង​ក្នុងនោះ​ឈ្នះ​២៥ ចាញ់​៥ ។ ​ក្នុង​ពេល​ប្រកួត​​សុវណ្ណគិរី​ ហាក់​​មានការ​កោត​ញញើត​ THNOU NOY បន្តិច ​ដោយ​គេ​មិន​ហា៊ន​​ចូល​កៀកគូប្រកួត​នៅ​ទឹក​ដំបូង​​ឡើយ ។ ​

លុះ​ចូល​ទឹក​ទី​២​​ទើប​គេ​​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​លុក​ ខណៈ​ពេលដែល​THNOU NOY ​មិន​ទាន់​​មានការ​ប្រុង​ប្រយ័ត្ន​ ។ ចាប់​​ពី​ទឹក​ទី​​៣​រហូត​ទៅ​គេ​ឃើញ​ THNOU NOY ​ព្យា​យាម​វាយ​បក​សង​វិញ​មិន​បន្ធូរ​ដៃឡើយ ​ជាមួយ​នឹង​ការ​​ទាត់​ចេញ​ដូច​ព្យុះ​ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធ​ផល​ទេ ។ សុវណ្ណ​គិរី​​បាន​សម្រុក​ចូល​កៀក​​​​វាយ​​កែង​សំដៅ​សៀត​ផ្កា ​និង​ប្រើ​ជង្គង់​​អុក​ទៅ​លើ​ពោះ​ទឹក​ចូល​ពេញៗ​ធ្វើ​ឱ្យ​ THNOU NOY ស្ទើរ​មិន​មាន​ឱកាស​ត​ដៃ​បាន​​ ទើប​បញ្ចប់​ទឹក​ទី​៥​ ទិត្យ សុវណ្ណ​គិរី ​ឈ្នះ​ដោយ​ពិន្ទុ​ ។

សារឹម​ ង៉ា ​ចាញ់​ Louk Nam នៅ​ក្នុង​ទឹក​ទី​៤​យ៉ាង​អស់​ចិត្ត​បំផុត ​។ ​នៅ​ត្រឹម​ទឹកទី​១​ និងទី​២ ​សារឹម ​ង៉ា​ ព្យា​យាម​ដើ​រ​ចូល​​វាយ​​សម្រុក​លើ​​កីឡា​​ករ​​ថៃ​រូប​នេះ ប៉ុន្តែ​​រាល់​លើក​ត្រូវ​ Louk Nam ទាត់​ឱ្យ​ដួល​ទាំង​ជំហរតែ​ម្តង ។ ​សារឹម ង៉ា ​បាន​ព្យា​យាម​​ប្រើ​ស្នៀត​កែង ​វាយ​បក​សង​​វិញ​​មិន​បង្អង់​​ឡើយ ប៉ុន្តែ​មិន​ទទួល​បាន​ផល​​ទេ ព្រោះ​រាល​់ការ​វាយ​ចេញ​ត្រូវ​ Louk Nam ​គេចផុត​រហូត ​។ ​ចូល​ដល់​ទឹក​ទី​៣ និងទី​៤ ​សារឹម ង៉ា ​ហាក់​បី​ដូច​ជា​មានការ​​រា​​រែកក​្នុង​ចិត្ត​បន្តិច​មិន​សូវ​ជា​ហា៊ន​ចូល​កៀក​ដូច​មុន​ទៀត​​ឡើយ ។ ម្យ៉ាង​វិញ​ទៀត​កម្លាំង​របស់​គេ​ក៏​មានការ​ស្រុត​ចុះ​ជាងមុន​ជា​បណ្តើរៗ​​​ទៅ​ហើយ​ដែរ ​ទើបក​្នុង​ទឹ​ក​ទី​៣​គេ​​ត្រូវ​ Louk Nam ​វាយ​ឱ្យ​​រាប់​៨​ម្ត​ង ។ ​

ចូល​ដល់​ទឹក​ទី​៤ ​មិន​ទាន់​បាន​ពាក់​កណ្តាល​ទឹក​ស្រួល​បួល​ផង Louk Nam ​បាន​វាយ​សម្រុក​ទៅ​លើ​សារឹម ង៉ា ​រហូត​ដល់​ថ្នាក់​ត​ដៃ​​លែង​រួច ​ក៏​​ត្រូវ​អាជ្ញា​កណ្តាល​បញ្ឈប់​លែង​ឱ្យ​ប្រកួត​តែ​ម្តង ​។  ក្រៅ​ពី​គូ​អន្តរជាតិ​៣គូ​នេះ​ទៅ​នៅ​លើ​សង្វៀន​ដដែល​កីឡាករ​​​អេ នីស​​​សាន់ មក​ពី​ក្លិប​អេភូ​ថង​កីឡា​​ ផ្តួល​កីឡា​ករ​ម៉ាត់ សម្បត្តិ មកពី​ក្លិប​បាត់​ដំបង​​ពាយ័ព្យ​​នៅ​ត្រឹម​​ទឹក​ទី​៣ ខណៈ​កីឡាករ​លួន សុខេង ​​មកពី​ក្លិប​សិង្ហ​កីឡា​ ផ្តួល​កីឡា​ករ​​លាង ​ស៊ី​ប៉ិច ​មកពី​សមាគម​កីឡា​ប្រដាល់​​ខេត្ត​កោះ​កុង​នៅ​ទឹក​ទី​៤ ៕