ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២នាក់​ត្រូវ​រថយន្ត​បើកបុក​អូស​ជាប់​រថយន្ត​ចម្ងាយ​៥០ម៉ែត្រ​

10 ឆ្នាំ មុន

ខេត្ត​រតនគិរី​៖ បុរស​ម្នាក់​បាន​ស្លា.ប់​នៅនឹង​កន្លែង​ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ ខណៈ​កំពុង​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​រង្វង់​មូល​ ត្រូវ​រថ​យន្ត​​​សាំយ៉ុង​ បោះពូយ​យ៉ាង​លឿន​​បុកពេញ​ទំហឹង​​ អូស​ជាប់​ក្រោម​រថយន្ត​ចម្ងាយ៥០ម៉ែត្រ​ ហើយ​​បាន​បើក​រត់​គេច​​ខ្លួន​បាត់​ដោយ​សុវត្ត​ភា

ខេត្ត​រតនគិរី​៖ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹង​កន្លែង​ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ ខណៈ​កំពុង​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​រង្វង់​មូល​ ត្រូវ​រថ​យន្ត​​​សាំយ៉ុង​ បោះពូយ​យ៉ាង​លឿន​​បុកពេញ​ទំហឹង​​ អូស​ជាប់​ក្រោម​រថយន្ត​ចម្ងាយ៥០ម៉ែត្រ​ ហើយ​​បាន​បើក​រត់​គេច​​ខ្លួន​បាត់​ដោយ​សុវត្ត​ភាព​។​

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​កាលពី​វេលាម៉ោង​១និង​៣០នាទី​ រំល​ង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៨​ មិថុនា​​ ២០១៣ ។

​យោង​តាម​របាយការណ៍​ផ្នែក​សណ្ដាប់​ធ្នាប់​អធិការ​ក្រុង​បាន​លុង​ បាន​ឱ្យ​ដឹង​ថា​ ជន​រងគ្រោះ​ឈ្មោះ​​ឡាច ណារុង​ ហៅ​ រ៉េន ភេទ​ប្រុស​ អាយុ​ ៣៦ឆ្នាំ​ ជា​កម្មករ​ថ្មខ្សាច់​នៅ​ការដ្ឋាន​មួយ​ បើក​បរ​ម៉ូតូ​​​ម៉ាក​វ៉េវ​ ពណ៌ក្រហម បាន​ស្លាប់​នៅនឹង​កន្លែង។​ ចំណែក​​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​​សាល​ ភេទ​ប្រុស​​ អាយុ​២៥ឆ្នាំ​ រង​របួស​ធ្ងន់​​ទើបមក​ពី​ភ្នំពេញ​ ដើម្បី​រក​​ការ​ងារ​​​ធ្វើ​បាន​មួយ​ថ្ងៃ​ក៏​ជួប​គ្រោះ​ថ្នាក់តែម្ដង៕