ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​​ភេរវ​កម្ម​​នៅ​ក្រុង​​បូ​ស្តុន​​ជន​ជាប់​ចោទ​ TSARNAEV អាច​​​មាន​ទោស​ប្រហារ​​ជីវិត​​

10 ឆ្នាំ មុន

​​រដ្ឋ​អាជ្ញា​​សហ​ព័ន្ធ​នៃ​ទីក្រុង​​បូស្តុន​​រាយ​ការណ៍​​​កាលពី​ថ្ងៃ​ទី​២៧ មិថុនា​ថា សរុប​មាន​បទ​​ចោទ​ប្រកាន់​​ដល់​ទៅ​៣០​​ប្រឆាំង​​យុវ​ជន​ឈ្មោះ​ DJOKHAR TSARNAEV អាយុ​១៩​ឆ្នាំ​​ ដែល​ទទួល​​ការ​ចោទ​ប្រកាន់​​​​លើ​ការ​វាយ​ប្រហារ​​ភេរវ​កម្ម​​​នៅ​ក្រុង​បូស្តុន​​ កាលពី​ពាក់​​កណ្តាល​​ខែ​មេសា​កន្លង​មក​នេះ ។

TSARNAEV អាច​មាន​ទោស​ប្រហារ​ជីវិត​​នោះ​ទទួល​​ការ​ចោទ​ប្រកាន់​​ជាពិសេស​​ពីបទ​​ប្រើ​ប្រាស់​អាវុធ​សម្លាប់​រង្គាល​​ បណ្តាល​​ឱ្យ​មនុស្ស​​ស្លាប់ ​ធ្វើ​ការ​វាយ​ប្រហារ​ភេរវ​កម្ម​​នៅ​​ទីលាន​សាធារណៈ​​​​​ សម្លាប់​មនុស្ស ប្រើ​ប្រាស់​អាវុធ​សម្លាប់​មនុស្ស ​និង​​ពី​បទ​ប្លន់​រថយន្ត​​១​គ្រឿង​ ។ ការ​ចោទ​ប្រកាន់​​ចំនួន​១៧​ករណី​​ប្រឆាំង​យុវ​ជន​​រូប​នេះ​​ ដែល​ចូល​រួម​ជាមួយ​​បង​ប្រុស​គេ​ធ្វើ​ការ​វាយ​ប្រហារ​ភេរវ​កម្ម​​នៅ​បូស្តុន​​ អាច​ឱ្យ​​រូប​គេ​ទទួល​ទោស​ប្រហារ​ជីវិត​​ ឬ​ក៏​ជាប់​​គុក​អស់​មួយ​​ជីវិត​​ ។ ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១៥ មេសា​នោះ នៅ​ជិត​កន្លែង​​ដល់​ទី​នៃ​ការ​រត់​ប្រណាំង​​មា៉​រ៉ា​តុង​​​ដោយ​គ្រាប់​បែក​​ច្នៃ​​២​គ្រាប់​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់ និង​ជាង​២៦០​នាក់​​ទៀត​ត្រូវ​របួស ។

បង​ប្រុស​​របស់ TSARNAEV ឈ្មោះ TAMERLAN អាយុ​២៦​ឆ្នាំ ​ពេល​ប្រយុទ្ធ​​ត​តាំង​​ជាមួយ​ប៉ូលិស​បាន​ត្រូវ​​ស្លាប់​​ ក្រោយពី​២​នាក់​​បង​ប្អូន​នោះ​​បាញ់​សម្លាប់​​ប៉ូលិស​ម្នាក់​​នៅ​បរិ​វេណ​សាកល​វិទ្យា​ល័យ​​​មួយ​មក ។ TSARNAEV ត្រូវ​ចាប់​ខ្លួន​​បាន​ក្រោយ​ត្រូវ​របួស​​ ហើយ​រូប​គេ​ត្រូវ​​នាំ​មក​​កាន់​​តុលា​ការ​​ក្រុង​បូស្តុន​​ជា​លើក​ដំបូង ​​​​​នា​ថ្ងៃ​ទី​១០ កក្កដា ៕