ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​​បុរស​ម្នាក់​ប្រើ​អំពើ​ហិ.ង្សា​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​

10 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​៖ សមត្ថកិច្ច​​​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល​ស្នងការ​​នគរ​បាល​ខេត្ត​​ បាន​សហការ​ជាមួយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់​ ដឹក​នាំ​ដោយ​លោក​​ពល​បាល​ទោ​សេង ហឿន និង​លោក​ពល​បាល​ទោ​ស៊ុន ពុទ្ធា​ ចាប់ឃាត់ខ្លួន​យុវជន​ម្នាក់​ពី​ករ​ណីប្រើ​អំពើ​ហិ.ង្សា​ទៅលើ​ម្ដាយ​ចុង​ និង​ប្រើ​ប្រាស់​ថ្នាំញៀន​។

ខេត្ត​ប៉ៃលិន​៖ សមត្ថកិច្ច​​​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល​ស្នងការ​​នគរ​បាល​ខេត្ត​​ បាន​សហការ​ជាមួយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់​ ដឹក​នាំ​ដោយ​លោក​​ពល​បាល​ទោ​សេង ហឿន និង​លោក​ពល​បាល​ទោ​ស៊ុន ពុទ្ធា​ ចាប់ឃាត់ខ្លួន​យុវជន​ម្នាក់​ពី​ករ​ណីប្រើ​អំពើ​ហិង្សា​ទៅលើ​ម្ដាយ​ចុង​ និង​ប្រើ​ប្រាស់​ថ្នាំញៀន​។

 ហេតុការណ៍​ចាប់​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើ​ង​នៅវេលាម៉ោង​ ៩ និង​៤០នាទី​ព្រឹក​ថ្ងៃទី ២៨ មិថុនា ២០១៣ នៅ​ភូមិ​ដូ​ង​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​។ យុវជន​រូប​នេះ​មាន​ឈ្មោះ​ អឿន​ ប្រុស​ អាយុ​២១ឆ្នាំ​ បាន​វាយ​ទៅ​លើ​ម្ដាយ​ចុង​​​ឈ្មោះ​កុត​ ឡា អាយុ​៣០ឆ្នាំ​ ។

ប្រភព​ពី​ម្ដាយ​ចុង​កុត​ ឡា​ បាន​ឱ្យ​ដឹង​ថា យុវ​ជន​ជាកូន​ចុង​នេះជា​អ្នកប្រើ​ប្រាស់​ថ្នាំញៀន​ និង​ធ្លាប់​បាន​លួច​​ទ្រព្យ​​សម្បត្តិ​​ក្នុង​ផ្ទះ​​ដូច​ជា ឆ្កែ​៣ក្បាល​ មាន់១០ក្បាល ម៉ាស៊ីន​កាត់​ស្មៅ២គ្រឿង​ ធុង​បាញ់​ថ្នាំ​១ ធុង​បាស​២ផង​ដែរ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងចាប់​ឃាត់​ខ្លួន​​​សាកសួរ​ និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣គ្រាប់​៕