ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ត្រូវ​​​ជន​មិនស្គាល់​មុខ​ចាក់​សម្លា.ប់​ ដោយ​មិនដឹ​ង​មូលហេតុ​

10 ឆ្នាំ មុន

ខេត្ត​ព្រះសី​ហនុ​៖​ យុវ​ជន​ម្នាក់​ត្រូ​វ​បាន​ជន​មិនស្គាល់​មុខ​ចាក់​សម្លា.ប់​នឹង​ដែក​ឆាប​បណ្ដាលឱ្យ​រង​​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ហើយ​បាន​ស្លា.ប់​​ខណៈ​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​ ដែល​ហេតុការណ៍​​ចាក់​សម្លា.ប់​នេះបាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១២រំលង​អធ្រាត្រ​ថ្ងៃទី​២៧ មិថុនា​ ២០១៣ ស្ថិត​ក្នុង​ក្រុម៨ ភូមិ​៣ សង្កាត់​៣ ក្រុង​​​ព្រះសី​ហនុ។

ខេត្ត​ព្រះសី​ហនុ​៖​ យុវ​ជន​ម្នាក់​ត្រូ​វ​បាន​ជន​មិនស្គាល់​មុខ​ចាក់​សម្លាប់​នឹង​ដែក​ឆាប​បណ្ដាលឱ្យ​រង​​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ហើយ​បាន​ស្លាប់​​ខណៈ​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​ ដែល​ហេតុការណ៍​​ចាក់​សម្លាប់​នេះបាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១២រំលង​អធ្រាត្រ​ថ្ងៃទី​២៧ មិថុនា​ ២០១៣ ស្ថិត​ក្នុង​ក្រុម៨ ភូមិ​៣ សង្កាត់​៣ ក្រុង​​​ព្រះសី​ហនុ។

 ជន​រងគ្រោះ​ឈ្មោះ​ទ្រី ឆក​ ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ​ ​ជា​​ជាង​សំណង​ មានស្រុក​កំណើត​នៅ​​ឃុំ​ថ្ម​ស​ ស្រុក​អណ្ដូងទឹក​ ខេត្ត​​កោះ​កុង​។ បច្ចុប្បន្ន​​សពជន​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​សាច់​ញាត​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​ ហើ​យ​​សមត្ថកិច្ច​កំពុង​កំណត់​អត្ត​សញ្ញាណជន​សង្ស័យ​​ដើម្បី​រក​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់​៕