ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​រៀល​ហ្គោល​អ៊ីវែន មែនែច​មែន​ រៀប​ចំពិធី​​សម្ពោធ​ពិព័រណ៍​ផលិត​ផល​នៅ​កោះ​ពេជ្រ​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សម្ព័ន្ធ​សមា​គម​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​​កម្ពុជា​រួម​សហ​ការ​​ជាមួយ​សមា​គម​ពាណិជ្ជ​កម្ម​ និង​ឧស្សាហ​កម្ម​​ចិន​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​​ក្នុង​ក្រុម​ហ៊ុន​​រៀល​ហ្គោល​អ៊ី​វែន​ មែនែច​មែន​ នា​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា​ ២០១៣​នេះ បាន​រៀប​ចំពិធី​សម្ពោធ​​ពិព័រណ៍​​ផលិត​ផល​​ និង​សេវា​កម្ម​កម្ពុជា​-ម៉ា​ឡេ​ស៊ីដែល​នឹង​ធ្វើ​ឡើង​​​រយៈ​ពេល​៣​ថ្ងៃ​នៅមជ្ឈ​មណ្ឌល​​កោះ​ពេជ្រ ចាប់​ពី​​ថ្ងៃ​ទី​២៨​ដល់​ថ្ងៃ​ទី​៣០ មិថុនា ២០១៣ ក្រោម​អធិបតី​ភាព​​លោក​អ៊ិត ត្រាំង រដ្ឋ​លេខា​ធិការ​ក្រសួង​ឧស្សាហ​កម្ម​។

ពិធី​នេះ​​ធ្វើ​ឡើង​ក្នុង​គោល​បំណង​រឹត​ចំណង​សម្ព័ន​ភាព​ និង​បន្ត​កិច្ច​សហ​ការ​រវាង​កម្ពុជា​-ម៉ា​ឡេ​ស៊ី​, លើក​កម្ពស់​តម្លៃ​ផលិត​ផល និង​សេវា​កម្ម​របស់​ប្រទេស​ទាំង​២,​ ផ្តល់​ឱកាស​ឱ្យ​សហ​គ្រិន​​រវាង​ប្រទេស​​ទាំង​២​ធ្វើ​ជំនួប​ពិភាក្សា​​ផ្នែក​អាជីវ​កម្ម,​ បង្ហាញ​ផលិត​ផល​​ដែល​មាន​សក្តា​នុ​ពល​ដល់​ប្រជា​ជន​​ប្រទេស​ទាំង​២​ និង​ដើម្បី​ត្រៀម​ខ្លួន​​ចូល​ក្នុង​សមា​ហរណ​កម្ម​សេដ្ឋ​កិច្ច​អាស៊ាន​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​៕