ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​២នាក់​លួច​រថយន្ត​បាន​សម្រេច ជិះជួប​កម្លាំង​ប៉ូលិស​ល្បាត ​ភ័យ​ស្លន់ស្លោ​ព្យាយាមបើកគេចក្រឡាប់ធ្លាក់​ចូលប្រឡាយ ចាប់បានម្នាក់

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ចោរលួច​រថយន្ត​ម្នាក់ ក្នុងចំណោម​គ្នា​២នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​​ប៉ុស្តិ៍​ព្រៃ​ស ​ធ្វើ​ការ​ចាប់​ខ្លួន​​បាន​ភ្លាមៗ បន្ទាប់​​ពីពួកនេះ​ធ្វើ​សកម្ម​ភាព​លួច​រថយន្ត​​​មួយគ្រឿង ដែល​ម្ចាស់​គេ​ចត​ទុក​នៅ​ខាងមុខ​ផ្ទះ​ពេលយប់​បាន​សម្រេច​ ហើយ​​បើក​ចេញ​ផុតពី​ផ្ទះ​ដល់​ពាក់កណ្តាល​ផ្លូវ បាន​ជួប​នឹង​កម្លាំង​សមត្ថកិច្ច​​ប៉ូលិស​កំពុង​ល្បាត​​ ក៏ព្យាយាម​បើក​គេច​ខ្លួនបណ្តាល​ឱ្យ​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ចោរលួច​រថយន្ត​ម្នាក់ ក្នុងចំណោម​គ្នា​២នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​​ប៉ុស្តិ៍​ព្រៃ​ស ​ធ្វើ​ការ​ចាប់​ខ្លួន​​បាន​ភ្លាមៗ បន្ទាប់​​ពីពួកនេះ​ធ្វើ​សកម្ម​ភាព​លួច​រថយន្ត​​​មួយគ្រឿង ដែល​ម្ចាស់​គេ​ចត​ទុក​នៅ​ខាងមុខ​ផ្ទះ​ពេលយប់​បាន​សម្រេច​ ហើយ​​បើក​ចេញ​ផុតពី​ផ្ទះ​ដល់​ពាក់កណ្តាល​ផ្លូវ បាន​ជួប​នឹង​កម្លាំង​សមត្ថកិច្ច​​ប៉ូលិស​កំពុង​ល្បាត​​ ក៏ព្យាយាម​បើក​គេច​ខ្លួនបណ្តាល​ឱ្យ​ក្រឡាប់​ជាច្រើន​ត្រឡប់​ធ្លាក់​ចូល​ទៅក្នុងប្រឡាយ​ទឹក​បះ​ជើង​ទ្រមេឃ​តែម្តង ។

ហេតុការណ៍​ការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង​៤ និង​១០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៨ មិថុនា ២០១៣ នៅ​​ចំណុច​ផ្លូវលំ​មួយ​កន្លែង​​​ត្រង់​​ចំណុច​ព្រំ​ប្រទល់​ភូមិម័ល និងភូមិ​សំបូរ​ សង្កាត់ដង្កោ ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ។ រថយន្ត​ដែល​ត្រូវ​ក្រុម​ចោរលួច​យក​នោះ​ម៉ាក​កូរ៉ូឡា​ ពណ៌ស្ករ ឆ្នាំ​៩៣ ពាក់ស្លាកលេខភ្នំពេញ​ ២C2706 ជាកម្ម​សិទ្ធិ​​របស់បុរស​ម្នាក់​ឈ្មោះ​ម៉ាន់ វេង អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំងថ្លឹង សង្កាត់ចោមៅ ជា​អ្នក​លក់ដូរ​ មាន​ទីលំនៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧មករា ។

ជន​សង្ស័យ​ដែល​​ចាប់ខ្លួន​បានម្នាក់​នោះ សមត្ថ​កិច្ច​សាកសួរ​មិន​ត្រូវបាន​សារភាព​នោះទេ លុះក្រោយ​មក​កម្លាំង​បាន​នាំយកទៅ​សាកសួរ​​នៅ​ប៉ុស្តិ៍​ទើប​ដឹងថា ជននោះ​និង​បក្សពួក​ដែលរត់គេចខ្លួន​នោះ គឺ​ជាចោរលួច​រថយន្ត​ ហើយត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ផ្នែក​ព្រហ្ម​ទណ្ឌ​ ដើម្បី​សាកសួរ​បន្ត​ ៕