ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ CIAPP រៀប​ចំ​ពិធី​បញ្ចប់​ការ​សិក្សា​ថ្នាក់​មត្តេយ្យ​កម្រិត​៥

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​សាលា​ CIAPP ស្ថិត​នៅ​ជិត​ក្រសួង​ផែន​ការ​​នា​វេលា​ម៉ោង​៩ព្រឹក​ ថ្ងៃ​ទី​២៣ មិថុនា ២០១៣ មាន​រៀប​ចំ​​ពិធី​បញ្ចប់​ការ​សិក្សា​ថ្នាក់​មតេ្តយ្យ​​កម្រិត​៥​ដើម្បី​ឡើង​ទៅ​កាន់​ថ្នាក់​បឋម​ ក្រោម​ការ​ចូល​រួម​ពី​សាស្ត្រាចារ្យ មាតា​ បិតា​ អាណាព្យា​បាល​ សិស្សា​នុសិស្ស​ជា​ច្រើន​នាក់​។

ក្នុង​ពិធី​នោះ​លោក​ទន សំណាង ប្រធាន​រដ្ឋ​បាល​ CIAPP បាន​និយាយ​ថា កម្ម​វិធី​បញ្ចប់​ការ​សិក្សា​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​​ដើម្បី​បញ្ជូន​សិស្ស​ដែល​ចប់​ថ្នាក់​មតេ្តយ្យ​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បឋម។ លោក​បន្ត​ថា កម្ម​វិធី​សិក្សា​នៅ​សាលា CIAPP គឺយក​តាម​​ស្តង់​ដា​អាមេរិក​ និង​មាន​សាស្ត្រា​ចារ្យ​មក​ពី​បណ្តា​ប្រទេស​ជា​ច្រើន ដូច​ជា​អាមេរិក អាល្លឺ​ម៉ង់​ កា​ណា​ដា ​អូស្ត្រា​លី​..។ សាលា​នេះបាន​បង្កើត​ឡើង​អស់​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ​​ ​ហើយ​មាន​សិស្ស​កំពុង​សិក្សា​ចំនួន​១១០​នាក់​ សិក្សា​តាម​ស្តង់​ដា​អន្តរ​ជាតិ​ សញ្ញា​បត្រ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរ​ជាតិ​ ហើយ​អាច​បន្ត​ការ​សិក្សា​​នៅ​ប្រទេស​ផ្សេង​ទៀត​បាន​។