ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹម ​សុខា ​ស្នើ​ពន្យារ​ពេល​ ចូល​បំភ្លឺ​តាម​ដីកា​តុលា​ការ លើ​បណ្តឹង​របស់​​លោកជុំ ម៉ី

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​​លោក​ជួង ​ជូងឺ ​មេ​ធាវី​របស់​លោក​កឹម សុខា ​​បាន​ឱ្យ​ដឹង​ថា ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ មិថុនា ​​លោក​បាន​ដាក់​ពាក្យ​សុំ​ពន្យា​រ​ពេល​​ចូល​ឆ្លើយ​បំភ្លឺ​របស់​លោក​កឹម សុខា ​តាម​ដីកា​កោះ​របស់​តុលាការ​​ ដែល​​ការ​សុំ​ពន្យារ​​ពេល​នេះ​បាន​លើក​ហេតុ​ផល​ថា លោក​​​កឹម សុខា ​មិន​​ទាន់​មាន​ពេល​ចូល​បំភ្លឺ​បាន​​ ដោយ​សារ​​លោកជាប់​រវល់​ដឹកនាំ​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត ។

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​​លោក​ជួង ​ជូងឺ ​មេ​ធាវី​របស់​លោក​កឹម សុខា ​​បាន​ឱ្យ​ដឹង​ថា ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ មិថុនា ​​លោក​បាន​ដាក់​ពាក្យ​សុំ​ពន្យា​រ​ពេល​​ចូល​ឆ្លើយ​បំភ្លឺ​របស់​លោក​កឹម សុខា ​តាម​ដីកា​កោះ​របស់​តុលាការ​​ ដែល​​ការ​សុំ​ពន្យារ​​ពេល​នេះ​បាន​លើក​ហេតុ​ផល​ថា លោក​​​កឹម សុខា ​មិន​​ទាន់​មាន​ពេល​ចូល​បំភ្លឺ​បាន​​ ដោយ​សារ​​លោកជាប់​រវល់​ដឹកនាំ​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត ។ ​តាម​ប្រភព​ថា ​ការ​ស្នើ​សុំ​នោះ​ត្រូវ​បាន​តុលាការ​យល់​ព្រម​ ហើយ​​​ក៏​មិន​ទាន់​កំណត់​ពេលវេលា​ថ្មី​ក្នុង​ការ​កោះ​ហៅ​លោក​កឹម សុខា ​ដែរ ។

​​លោក ជុំ​ មីុ ​​ប្រធាន​សមាគម​​ជន​រង​គ្រោះ​​ដោយ​របប​កម្ពុជា​​ប្រជាធិ​បតេយ្យ​​​ និង​មេធាវី​​ការ​ពារក្ដី​របស់លោក​គឺ​លោក ​កួយ ថុនា កាល​ពី​​ថ្ងៃទី​​​២៤ មិថុនា ​​បាន​ចូល​​ទៅ​បំ​ភ្លឺ​​បន្ថែម​លើ​ពាក្យបណ្ដឹង​​​របស់​លោក​ដែល​​បាន​ដាក់​ពាក្យ​ប្ដឹង​​លោក កឹម សុខា ​អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​​ ពី​បទ​បរិហារ​កេរិ៍្ត​ ​ជា​សាធារណៈ​​ទាក់​ទង​​នឹង​សម្ដី​​ពី​គុក​ទួល​ស្លែង​​ដែ​ល​​កាល​ពី​​​ពេល​កន្លងមក​​​​លោក កឹម សុខា ​បា​ន​​និយា​​យថា ​​គុក​ទួល​ស្លែង​ជា​​​គុក​​សិប្បនិម្មិត ។ ​លោក​ជុំ​ ម៉ី បាន​​ថ្លែង​ប្រាប់​អ្នកកាសែត​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​​​​​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​​​១.០០០​ដុល្លារ​​អាមេរិក​​​ ឱ្យ​ដល់វិញ្ញាណក្ខន្ធ​​ជន​រង​គ្រោះ​​នៅ​គុក​ទួល​ស្លែង​ ។

​ស្រប​ពេល​ជាមួយ​គ្នានេះ​ដែរ​​​​សាលា​ដំបូង​​​​រាជធានី​ភ្នំពេញ​​​​ក៏​បាន​ចេញ​ដីកា​កោះ​​​អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះជាតិ ​​លោក កឹម សុខា ​​ដើម្បី​ឱ្យ​​ចូលខ្លួន​​បំ​ភ្លឺករណី​​​​បណ្ដឹង​របស់​​​លោកជុំ ម៉ី ​ទាក់​ទិន​នឹង​​អ្វី​ដែលបុគ្គល​កឹម សុខា ​​​បានថ្លែង​​ធ្វើ​ឱ្យ​ប៉ះពាល់​​​ជា​សាធារណៈ​ជុំ​វិញ​​​ការ​និយាយថា គុកទួល​ស្លែង​​ជា​កន្លែង​សិប្បនិមិ្ម​ត ។​​​ ដីកានេះ​​បាន​បញ្ជូន​​​ទៅស្នាក់​ការ​កណ្ដាល​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ​​ស្ថិត​ក្នុង​សង្កាត់​​ទួល​គោក​ តែ​បុគ្គ​លិក​​នៃគណបក្ស​​នេះមិន​បាន​​ទទួល​ដីកា​នេះ​​ទេ​ព្រោះ​លោក កឹម សុខា ​មិន​បាន​ប្រា​ប់​​ឱ្យ​ពួក​គេ​ទទួល​​​​ ។ ​ព្រះរាជអាជ្ញារង​​សាលា​ដំបូង​​រាជ​ធានី​​​​ភ្នំពេញ​លោក​ មាស​ ចន្ទពិសិដ្ឋ ​បាន​ចេញ​ដីកា​នេះ​​ ហើយ​បាន​បញ្ជូន​​ទៅ​លោក​កឹម សុខា ​ឱ្យ​ចូល​ខ្លួន​​នៅ​​ថ្ងៃទី​​២៧ មិថុនា ​ខាងមុខ​ ។

​យោង​តាម​​មន្ត្រីជាន់ខ្ពស់​​គណ​បក្សសង្គ្រោះ​ជាតិ​​​ឱ្យ​ដឹង​ថា ​តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​ពិត​ជា​បាន​កោះ​ហៅ​​​លោក កឹម សុខា ​​ប្រធាន​ស្ដី​ទីគណ​បក្ស​សង្គ្រោះ​​​ជាតិ​ឱ្យ​ចូល​​​ខ្លួន​​បំ​ភ្លឺ​​​នៅ​​ថ្ងៃ​ទី​​២៧ មិថុនា ​ឆ្នាំ​​២០១៣ មែន​ ជុំ​វិញ​​ការ​ប្ដឹង​របស់​​លោកជុំ​ ម៉ី​ និង​អតីត​ជន​រង​គ្រោះ​​នៃ​របប​ខ្មែរក្រហម​​​៣នាក់​ទៀត​ ​​ ​​៕​