ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​សូត្រ​បច្ចុប្បន្ន​ដែល​អ្នក​ខ្លះ​មិន​ទាន់​ដឹង​

10 ឆ្នាំ មុន

ផ្លូវ​សូត្រ​គឺ​បណ្តា​ប្រព័ន្ធ​ផ្លូវ​ដ៏​ល្បី​មួយ​ មាន​អត្ថិ​ភាព​តាំង​ពី​២​សត​វត្ស​មុន​គ្រឹស្ត​សក​រាជ​ តភ្ជាប់​ទ្វីប​អាស៊ី​ និង​ទ្វីប​អឺ​រ៉ុប​ សម្រាប់​ធ្វើ​ចរាចរ​សរ​សៃ​សូត្រ​ សំពត់​សូត្រ​ក៏​ដូច​របស់​មាន​តម្លៃ​ផ្សេង​ៗ​ពី​ប្រទេស​ចិន​យក​ទៅ​លក់​ដល់​អឺ​រ៉ុប​ ពិសេស​ប្រទេស​ហុង​គ្រី​ ប៊ុល​ហ្គា​រី​ និង​ប្រទេស​ផ្សេង​ៗ​ទៀត​ម្តុំ​អឺរ៉ុប​ខាង​កើត​ ពេល​ខ្លះ​លក់​ដូរ​ដល់​ប្រទេស​តួក​គី​ខាង​មជ្ឈិម​បូ​ព៌​ា​ក៏​មាន​។​ផ្លូវ​សូត្រ​មាន​ប្រវែង​៨.៤០០​គី​ឡូ​

ផ្លូវ​សូត្រ​គឺ​បណ្តា​ប្រព័ន្ធ​ផ្លូវ​ដ៏​ល្បី​មួយ​ មាន​អត្ថិ​ភាព​តាំង​ពី​២​សត​វត្ស​មុន​គ្រឹស្ត​សក​រាជ​ តភ្ជាប់​ទ្វីប​អាស៊ី​ និង​ទ្វីប​អឺ​រ៉ុប​ សម្រាប់​ធ្វើ​ចរាចរ​សរ​សៃ​សូត្រ​ សំពត់​សូត្រ​ក៏​ដូច​របស់​មាន​តម្លៃ​ផ្សេង​ៗ​ពី​ប្រទេស​ចិន​យក​ទៅ​លក់​ដល់​អឺ​រ៉ុប​ ពិសេស​ប្រទេស​ហុង​គ្រី​ ប៊ុល​ហ្គា​រី​ និង​ប្រទេស​ផ្សេង​ៗ​ទៀត​ម្តុំ​អឺរ៉ុប​ខាង​កើត​ ពេល​ខ្លះ​លក់​ដូរ​ដល់​ប្រទេស​តួក​គី​ខាង​មជ្ឈិម​បូ​ព៌​ា​ក៏​មាន​។​ផ្លូវ​សូត្រ​មាន​ប្រវែង​៨.៤០០​គី​ឡូ​ម៉ែត្រ​ បើ​គិត​ចាប់​ពី​ខេត្ត​ឈិន​ហៃ​ (​ភាគ​ខាង​លិច​ប្រទេស​ចិន)​ ដល់​ក្រុង​គៀវ​ប្រទេស​អ៊ុយ​ក្រែន​សព្វ​ថ្ងៃ​ ។ កាល​ពី​បុរាណ​គេ​ធ្វើ​ដំណើរ​ដោយ​ជើង​ ហើយ​ដឹក​ទំនិញ​ដោយ​ប្រើ​សត្វ​អូដ្ឋ​ សេះ​ គោ​ក្របី​…។ ចាប់​តាំង​ពី​យាន​ជំនិះ​ប្រើ​មា៉សីុន​មាន​វត្ត​មាន​ពេល​ណា​មក​ផ្លូវ​សូត្រ​បុរាណ​នេះ​ត្រូវ​គេ​បោះ​បង់​ចោល​ឈប់​នឹក​នា​អស់​ជា​ច្រើន​សត​វត្ស​ ។

ប៉ុន្តែ​បច្ចុ​ប្បន្ន​ជាមួយ​មធ្យោ​បាយ​ធ្វើ​ដំណើរ​ទំនើប​ៗ​ច​ិន​ បាន​បើក​ផ្លូវ​សូត្រ​បុរាណ​នេះ​ឡើង​វិញ​ ដោយ​ចាប់​ផ្តើម​ពី​ក្រុង​សៀង​ហៃ​នៅ​ភាគ​ខាង​កើត​ទៅ​រហូត​ដល់​ Kashi នៅ​ភាគ​ខាង​លិច​ តភ្ជាប់​ទៅ​ផ្លូវ​ចាស់​ឆ្លង​កាត់​តាម​បណ្តា​ប្រទេស​តាហ្ស៊ី​គី​ស្ថាន​ តួក​ម៉េ​នី​ស្ថាន​ ហ្សក​ហ្ស៊ី​ តួក​គី​ អ៊ុយ​ក្រែន​…​បង្ហួស​ដល់​អឺរ៉ុប​ខាង​លិច​ ។ផ្លូវ​សូត្រ​ថ្មី​គឺ​ជា​មហា​វិថី​ធំ​ទូ​លាយ​ឆ្លង​កាត់​ទី​រាប​ធម្ម​តា​ក៏​មាន​ ភ្នំ​ ទន្លេ​ក៏​មាន​ ។ គ្រប់​តំបន់​ស្ងាត់​មាន​ស្ថានីយប្រចាំ​ការ​សម្រាប់​ទាក់​ទង​ និង​ការ​ពារ​សន្តិ​សុខ​ ។ មធ្យោ​បាយ​ដឹក​ជញ្ជូន​មាន​តាំង​ពី​រថ​យន្ត​ធុន​ធ្ងន់​កង់​១៨​រហូត​ដល់​រថ​យន្ត​ក្រុង​កង់​១០​ ធ្វើ​ដំ​ណើរ​ទៅ​មក​ដោយ​សុវត្ថិ​ភាព​ ឆ្លង​កាត់​ចម្ងាយ​ផ្លូវ​រាប់​ពាន់​គី​ឡូ​ម៉ែត្រ​ ។ កន្លែង​ខ្លះ​មាន​ស្ថានីយត្រួត​ពិនិត្យ​ការ​ពារ​ជន​ទុច្ច​រិត​លួច​ដឹក​ជញ្ជូន​ទំនិញ​ខុស​ច្បាប់​ចូល​បណ្តា​ប្រទេស​ដែល​មាន​ផ្លូវ​សូត្រ​ឆ្លង​កាត់​ ។

ប្រការ​ដែល​ចម្លែក​មួយ​គឺ​តាម​ផ្លូវ​សូត្រ​ទំនើប​សព្វ​ថ្ងៃ​ម្តង​ម្កាល​គេ​នៅ​តែ​ប្រទះ​ភ្នែក​ការ​ដឹក​ជញ្ជូន​តាម​របៀប​បុរាណ​រាប់​ពាន់​ឆ្នាំ​មុន​ដែរ។ពិភព​លោក​សង្ឃឹម​ថា​ផ្លូវ​សូត្រ​ថ្មី​នេះ​ នឹង​ក្លាយ​ជា​ស្ពាន​ចម្លង​រវាង​ពិភព​ខាង​កើត​ និង​ពិភព​ខាង​លិច​ដ៏​គួរ​ឱ្យ​រីក​រាយ​ចាប់​អារម្មណ៍​ នា​ពេល​អនា​គត​មិន​ខាន​ ៕