ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ភាព​អឺរ៉ុប​អំពាវ​នាវ​​ដល់​បក្ស​នយោ​បាយ​​ឱ្យ​បញ្ឈប់​​ការ​ប្រើ​វោហា​សាស្ត្រ​គំរាម​ និង​ធ្វើ​ឱ្យ​មាន​កំហឹង​

10 ឆ្នាំ មុន

សហ​ភាព​អឺរ៉ុប​​ក្នុង​សេច​ក្ដី​ថ្លែងការ​​​ណ៍​​របស់​ខ្លួន​​​ចុះ​ថ្ងៃ​​ទី​​​២៦ ​មិថុនា ​​ឆ្នាំ​​​២០១៣ ​បាន​សរសេរ​​ថា កម្ពុជា​នឹង​ចាប់​​ផ្ដើម​​ដំណាក់​កាល​យុទ្ធ​ការ​ឃោស​​នា​បោះ​ឆ្នោត​​​​ជាផ្លូវការ​ស​ម្រាប់ការ​បោះ​ឆ្នោត​​​ជ្រើស​តាំង​តំណាង​រាស្ត្រ​​​ក្នុង​ពេល​ឆាប់​ៗ​​ខាងមុខ​នេះ​​​ ។ ​ការ​បោះ​ឆ្នោត​មួយ​ដែល​ប្រកប​ដោយ​​តម្លា​ភាព​ និង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​​បាន​គឺ​ជ​ា​កាលា​នុវត្ត​ភាព​​ដ៏​សំខាន់​​មួយ ដើម្បី​​​ពង្រឹង​​ប្រជា​ធិប​តេយ្យ​ និង​ធានា​​ឱ្យមានការ​អភិវឌ្ឍ​​​ប្រទេស​កម្ពុជា​​​ នាពេល​​អនាគត​​ ។​​

​ប្រតិ​ភូ​នៃ​សហភាព​អឺរ៉ុប​​​ប្រចាំ​នៅ​​ព្រះរាជា​ណាចក្រ​កម្ពុជា​​​ សូម​ធ្វើ​ការ​គូស​បញ្ជាក់​​​អំពី​សារ​សំខាន់ចំពោះ​​​​គណ​ៈ​កម្មាធិការ​​ជាតិរៀប​ចំ​ការ​បោះឆ្នោត​​​ (គ.ជ.ប)​​​ ក្នុងការ​អនុវត្ត​​​អនុសាសន៍​ដែលនៅសេសសល់​​របស់បេសកកម្ម​​សង្កេត​ការណ៍​​​បោះឆ្នោត​​ឆ្នាំ​២០០៨ ​​របស់សហភាព​អឺរ៉ុប​​ ។ ក្នុង​នោះ​​រួម​មាន​​ដូច​ដែលមាន​​ចែង​ក្នុង​ច្បាប់​​របស់​កម្ពុជា​​​​នា​ពេលបច្ចុប្បន្ន​​នេះ សេចក្ដី​ត្រូវការ​​​ឱ្យមាន​​ការ​ផ្ដល់​​​លទ្ធភាព​ប្រើ​ប្រាស់ប្រព័ន្ធ​​​​ផ្សព្វ​ផ្សាយ​​ដោយ​សមធម៌​​ និងការ​ទប់ស្កាត់​​​ការ​ប្រើប្រាស់​​​ធនធាន​​​របស់​រដ្ឋ​ក្នុង​អំឡុងពេល​​នៃ​យុទ្ធ​នាការ​​​ឃោសនា​បោះឆ្នោត​​ ។

សហ​ភាព​អឺរ៉ុប ​​​ស្វាគមន៍​ច​ំពោះ​​​ការ​ធ្វើ​ឱ្យប្រសើរ​ឡើង​​ជា​វិជ្ជ​មា​ន​​​លើការ​ងារ​​​​បច្ចេក​ទេស​​​​​មួយ​ចំនួន​​ដែល​​​​បង្ហាញ​​​​ឱ្យ​ឃើញ​​​រួចមក​ហើយ​ ក្នុងនីតិវិធី​​របស់​គណៈ​កម្មា​ធិ​ការ​​ជាតិ​​​រៀប​ចំការបោះ​ឆ្នោត​​ និង​លើក​ទឹក​ចិត្ត​​​​ឱ្យ​មាន​វិធានការ​​បន្ថែម​ទៀត​ ដើម្បី​កែលម្អ​​ឱ្យ​មាន​ភាព​ត្រឹម​ត្រូវ​​​នៃបញ្ជី​​ឈ្មោះ​​​អ្នក​បោះឆ្នោត ។ ​សហ​ភាព​អឺរ៉ុប​ ស្វាគមន៍​​ចំពោះ​រាល់​ការ​ប៉ុន​ប៉ង​សម្រេច​ឱ្យ​បាន​នូវ​ដំណើរ​ការ​បោះ​ឆ្នោត​​មួយ​ប្រកប​ដោយ​សន្តិ​វិធី ។ វា​ជា​​ផល​ប្រយោជន៍​​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​​ទាំង​​អស់​​​ ដែល​យុទ្ធ​នា​ការ​​បោះ​ឆ្នោត​​លើក​តម្កើង​ឱ្យ​មាន​​ការ​ពិភាក្សា​​វែក​​ញែក​​តាម​បែប​ប្រជាធិបតេយ្យ​​ក្នុង​ន័យ​ស្ថាប​នា​ ដោយ​ផ្តោត​ទៅ​លើ​​បញ្ហា​​គោល​នយោបាយ​​ដែល​​មាន​សារ​សំខាន់​​​​ ។ ​

ក្នុង​ន័យនេះ​​​សហ​ភាព​អឺ​រ៉ុប​​​សង្ឃឹម​ថា​ គណ​បក្ស​នយោ​បាយ​​​​នឹង​បញ្ឈប់​​​​ការ​ប្រើ​ប្រាស់​​​វោហារសាស្ត្រ​ដែល​​​មាន​​លក្ខណៈ​គំរាម​​កំហែង​​ និង​ធ្វើ​ឱ្យ​​មាន​ការ​ចង​កំហឹង​ ហើយ​នឹង​ចាប់​ផ្តើម​​ការ​ពិភាក្សា​​ជា​ចំហ​​លើ​ចក្ខុ​វិស័យ​សម្រាប់​​អនាគត​​របស់​ប្រទេស​​ចាប់​ពី​ពេល​នេះ​ត​ទៅ ៕