ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហារ​ជីវិត​ស្ត្រី​អ្នក​ទោស​ម្នាក់​នៅ​តិច​សាស់​

10 ឆ្នាំ មុន

នារី​អាយុ​៥២​ឆ្នាំ​ម្នាក់​ឈ្មោះ​ KIMBERLY MCCARTHY ត្រូវ​ប្រហារជីវិត​​ដោយ​ចាក់​ថ្នាំ​មរណៈ​នៅ​រដ្ឋ​តិច​សាស់​ កាល​ពី​ថ្ងៃ​ទី​២៦​ មិថុនា​ ដែល​រូប​គេ​មាន​ទោស​ប្រហារ​ជីវិត​ពី​បទ​សម្លា.ប់​ស្ត្រី​អ្នក​ជិត​ខាង​​ម្នាក់​កាល​ពី​ឆ្នាំ​១៩៩៧ ។នេះ​ជា​កា​រ​ប្រហារ​ជីវិត​ស្ត្រី​អ្នក​ទោ​ស​លើក​ដំបូង​ម្នាក់​នៅ​សហ​រដ្ឋ​អា​មេ​រិក​ចាប់​តាំង​ពី​ជិត​​៣ឆ្នាំ​កន្លង​មក​នេះ​ ។

នារី​អាយុ​៥២​ឆ្នាំ​ម្នាក់​ឈ្មោះ​ KIMBERLY MCCARTHY ត្រូវ​ប្រហារជីវិត​​ដោយ​ចាក់​ថ្នាំ​មរណៈ​នៅ​រដ្ឋ​តិច​សាស់​ កាល​ពី​ថ្ងៃ​ទី​២៦​ មិថុនា​ ដែល​រូប​គេ​មាន​ទោស​ប្រហារ​ជីវិត​ពី​បទ​សម្លាប់​ស្ត្រី​អ្នក​ជិត​ខាង​​ម្នាក់​កាល​ពី​ឆ្នាំ​១៩៩៧ ។នេះ​ជា​កា​រ​ប្រហារ​ជីវិត​ស្ត្រី​អ្នក​ទោ​ស​លើក​ដំបូង​ម្នាក់​នៅ​សហ​រដ្ឋ​អា​មេ​រិក​ចាប់​តាំង​ពី​ជិត​​៣ឆ្នាំ​កន្លង​មក​នេះ​ ។

ការ​ប្រហារ​ជីវិត​ស្ត្រី​អ្នក​ទោស​​​កម្រ​មាន​នៅ​សហ​រដ្ឋ​អា​មេ​រិក​ ។ ក្នុង​ចំណោម​អ្នក​ទោស​ប្រហារ​ជីវិត​ទាំង​១.៣៣៨​នាក់​ចាប់​តាំង​ពី​ការ​ស្តា​រ​ឡើង​វិញ​ទោស​ប្រហារ​ជីវិត​នៅ​សហ​រដ្ឋ​អា​មេ​រិក​មក​មាន​នារី​តែ​១៣​នាក់​ប៉ុណ្ណោះ​ ។ នារ​ី​ដែល​ទទួល​ការ​ប្រហារ​ជីវិត​មុន​ MCCARTHY គឺ​ JERESA LEWIS ដែល​ទទួល​ការ​ប្រហារ​ជីវិត​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១០​ នៅ​រដ្ឋ​​វៀរ​ជី​នៀ​ ។

KIMBERLY MCCCATHY គឺ​ជា​មនុស្ស​ទី​៥០០​ ដែល​ត្រូវ​ប្រហារ​ជីវិត​នៅ​តិច​សាស់​ចាប់​តាំង​ពី​ការ​ស្តារ​ឡើង​វិញ​ទោស​ប្រហារ​ជីវិត​កាល​ពី​ឆ្នាំ​១៩៧៦​មក​ ហើយ​ជា​អ្នក​ទោស​ត្រូវ​ប្រហារ​ជីវិត​ទី​១៨​នៅ​សហ​រដ្ឋ​អាមេ​រិក​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក​ ៕