ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ​​នា​​ការ​​ថ្ងៃ​​ដំបូង​ គណ​​បក្ស​​ប្រជា​ជន​​កម្ពុជា​​លេច​​ធ្លោ​​ដាច់​​ឆ្ងាយ​​ពី​​គណ​​បក្ស​​ដទៃ​​ទៀត​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ​គណបក្ស​ប្រជាជន​ក​ម្ពុជា​បានប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​៦២​នៃ​ថ្ងៃ​បង្កើត​គណ​បក្ស​ប្រជា​ជន​ក​ម្ពុជា និងពិធី​បើក​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៥ ​កាលពី​​​ថ្ងៃ​ទី​២៧ មិថុនា ​នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត​ ពិព័រណ​៍​កោះ​ពេជ្រ ​។ ពិធី​នេះ​បាន​ប្រ​ព្រឹត្ត​​ទៅ​យ៉ាង​មហោ​ឡា​រិកក្រោម​អធិប​តីភាព ​សម្តេច​អគ្គ​មហា​​ពោធិ​សាល​ ជា ស៊ីម ​ប្រធាន​​ព្រឹទ្ធ​សភា ​និងជាប្រធាន​គណបក្សប្រជា​ជនកម្ពុជា ​​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង សំរិន

រាជ​ធានី​ភ្នំពេញ ​៖ ​គណបក្ស​ប្រជាជន​ក​ម្ពុជា​បានប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​៦២​នៃ​ថ្ងៃ​បង្កើត​គណ​បក្ស​ប្រជា​ជន​ក​ម្ពុជា និងពិធី​បើក​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៥ ​កាលពី​​​ថ្ងៃ​ទី​២៧ មិថុនា ​នៅ​មជ្ឈ​មណ្ឌល​សន្និ​បាត​ ពិព័រណ​៍​កោះ​ពេជ្រ ​។ ពិធី​នេះ​បាន​ប្រ​ព្រឹត្ត​​ទៅ​យ៉ាង​មហោ​ឡា​រិកក្រោម​អធិប​តីភាព ​សម្តេច​អគ្គ​មហា​​ពោធិ​សាល​ ជា ស៊ីម ​ប្រធាន​​ព្រឹទ្ធ​សភា ​និងជាប្រធាន​គណបក្សប្រជា​ជនកម្ពុជា ​​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង សំរិន ​​ប្រធា​នរដ្ឋ​សភា ​ប្រធាន​កិត្តិ យស​​គណបក្ស​ប្រជា​ជន​កម្ពុជា​ និងជា​​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​រណ​សិរ្ស​សាមគ្គី​​អភិវឌ្ឍន៍​មាតុ​ភូមិ​​កម្ពុជា​និង​លោក​ជំទាវ សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​​​កម្ពុជា និង​ជាអនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ ប៊ុន រ៉ានី​ ​ហ៊ុន សែន ​​ព្រម​ទាំង​មានការ​អញ្ជើញ​ចូល​​រួម​​ ​ពី​ភ្ញៀវ​ជាតិ​-អន្តរ​ជាតិ​​ សមាជិក-សមា​ជិកា គណ​បក្ស​​​​​ប្រជាជន​កម្ពុជា​រាប​់​ម៉ឺន​នាក់ ។

​នៅ​ក្នុង​​ព្រឹត្តិ​​ការណ៍​ស្រប​ពេល​ជា​មួយ​ការ​រំលឹក​ខួប​៦២​ឆ្នាំ ​នៃការ​បង្កើត​គណបក្ស​ប្រជា​ជន​​កម្ពុជា ​និង​ក៏​ជា​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះ​​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ សម្តេច​អគ្គ​មហា​​ពញា​ចក្រី​ ហេង សំរិន ​ប្រធាន​កិត្តិ​យស​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ឡើង​ថ្លែង​​សុន្ទរកថា ​ក្នុងនាម​តំណាង​សម្តេច​អគ្គ​មហា​ធម្ម​ពោធិសាល​ ជា ស៊ីម ​ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា ​បាន​​មាន​ប្រសាសន៍​បញ្ជាក់​ថា ​រយៈពេល​ជិត​៣៥​ឆ្នាំ ​កន្លង​មកនេះ​ប្រជា​ជន​កម្ពុជា​​បាន​ឆ្លង​កាត់ដំណាក់​កាល​នានា​ប្រកប​ដោយ​មោទន​ភាព​​ក្នុង​​ការ​​ធ្វើ​ជា​ម្ចាស់​​លើ​ជោគ​វាសនា​របស់​ខ្លួន ​ដោយ​​បាន​ពុះ​ពារ​​ជ​ម្នះ​រាល់​ឧបសគ្គ និងការ​លំបាក​​សព្វ​បែប​យ៉ាងដោយ​ជោគ​ជ័យ​ក្នុងការ​តស៊ូ​​សង្គ្រោះ​ជាតិ ការស្តារ ​កសាង ​និងការ​ពារ​មាតុ​ភូមិ ការស្វែង​រក​សន្តិភាព ​និងការ​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ជីវ​ិត​រស់​នៅ​​របស់​ខ្លួន​ ។

​នៅ​លើ​កំណាត់​ផ្លូវ​ដ៏វែង​នេះ ​ការ​ពិត​​ជាក់​ស្តែង​​បាន​បង្ហាញ​ច្បាស់​ថា ​នៅ​​គ្រប់កាលៈ​ទេសៈ និងគ្រប់​ស្ថាន​ភាព​គណបក្ស​ប្រជា​ជន​កម្ពុជា ​គឺជា​កម្លាំង​នយោ​បាយ​តែ​មួយ​គត់​ដែល​បាន​ផ្សារ​​ភ្ជាប់​រួម​សុខ​ រួម​​ទុក្ខ​ជាមួយ​ប្រជា​ជន​​ និង​ធ្វើ​អ្វី​ៗ​គ្រប់​​យ៉ាង​​ដើម្បី​ប្រជា​ជន​​សម្រេច​បាន​សមិទ្ធ​​ផល​ធំ​ៗ​ជា​ប្រវត្តិ​សាស្ត្រ​យ៉ាង​ច្រើន​ជូន​ប្រជា​ជាតិ ។ ​គណ​​ប​ក្ស​បាន​ដឹក​នាំ​ការ​តស៊ូ​សង្គ្រោះ​​ជាតិ​ពីរ​បប​ប្រល័យ​ពូជ​សាសន៍ ទទួល​បាន​មហាជ័យ​​ជម្នះ​ជា​ប្រវត្តិ​សាស្ត្រ​នាថ្ងៃ​​​៧ មករា ​ឆ្នាំ​១៩៧៩ ដែល​បាន​ធ្វើ​ឱ្យ​ប្រជាជាតិ​រស់​ឡើងវិញ ហើយ​បាន​នាំ​មក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិ​សេរី​ភាព ​ប្រជាធិប តេយ្យ​ កិត្តិ​យស និង​សេចក្តី​​ថ្លៃ​ថ្លូរដែល​ត្រូវ​បាត់​បង់​​ទាំង​ស្រុង​ក្នុង​របប​ដ៏​យង់​​ឃ្នង​នោះ ។

គណ​បក្ស​​បាន​ទប់​ស្កាត់​មិន​​ឱ្យ​​របប​ប្រល័យ​ពូជ​សាសន៍​​អាច​វិល​ត្រឡប់​មក​វិញ​បាន ហើយ​​បាន​​ស្តារ និងកសាង​សេដ្ឋ​កិច្ច​សង្គម​ឡើង​វិញ​​ ចាប​់​ពី​លេខ​សូន្យ​ឱ្យ​មាន​ស្ថិរភាព​​ជាជំហាន​ៗ​រហូត​មា​ន​ការ​អភិវឌ្ឍ​ដ៏​ខ្លាំង​ក្លា​​ដូច​បច្ចុប្បន្ន​ ។ ​គណបក្ស​បាន​ធ្វើ​ឱ្យ​ទឹកដី​ទាំង​មូល​ទទួល​បាន​សន្តិ​ភាព​ពេញ​លេញ​​ និងក​ារ​បង្រួប​បង្រួម​ជាតិ​តាម​រយៈ​នយោ​បា​យ​ឈ្នះ=ឈ្នះ ​ដែល​បាន​ធ្វើ​ឱ្យ​អង្គ​ការ​ចាត់​តាំង​​​​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ត្រូវ​រលំ​រលាយ​ទាំង​​ខាង​នយោ​បាយ​ និងយោធា​​ បញ្ចប់​ទាំង​ស្រុង​​​នូវ​សង្គ្រាម​​ដ៏​រាំុ​រ៉ៃ​ជិត​៣០​ឆ្នាំ ​ហើយ​បាន​ធ្វើ​សមាហរណ​កម្ម​​ប្រជា​ជន​​កម្ពុជា​ដែល​បែក​បាក់​​​ព្រាត់​ប្រាស​សាច់​ញាតិ​ឱ្យ​បាន​វិល​មករួម​រស់​ក្នុង​សង្គម​ជាតិ​វិញ​ប្រកប​​ដោយ​ភាព​សុខ​ដុម​រមនា ​។

​ព្រម​ជាមួយ​នេះ​គណ​បក្ស​​បាន​លើក​ស្ទួយ​​កិត្តិ​នាម ​និងកិត្យា​នុ​ភាព​របស់​កម្ពុជា​ឱ្យ​ខ្ពស់​ត្រដែត​ឡើង​វិញ​លើ​ឆាក​អន្តរ​ជាតិ​​ ហើយ​បាន​និង​កំពុង​ចូលរួម​ដោយ​ស្មើ​ភាព ​និងស្មើ​សិទ្ធ​​ិ​ក្នុងការ​ដោះ​ស្រាយ​កិច្ច​ការ​នានា​នៅ​ក្នុងតំបន់​​ក៏ដូច​ពិភពលោក ។ នៅ​ក្នុង​​នីតិ​កាល​ទី​៤ នៃរដ្ឋសភា ​​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មានសម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ​ ហ៊ុន សែន ​ជា​នាយករដ្ឋមន្ត្រី​​បាន​​អនុ​វត្ត​កម្មវិធី​នយោ​បាយ​របស់​ខ្លួន​ប្រកប​ដោយ​ជោគ​​ជ័យ​ ក្នុងស្ថាន​ភាព​ដែ​ល​ត្រូវ​ប្រឈម​នឹង​ផល​វិបាក​ធំ​ៗ​នានា​ដែល​បណ្តាល​មក​ពីវិប​ត្តិ​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​សកល​លោក ​គ្រោះ​​ធម្មជាតិ​ដ៏​ធ្ងន់​ធ្ងរ ​និងការ​បង្ក​សង្គ្រាម​ឈា្ល​ន​ពាន​ពីសំណាក់​ប្រទេស​ថៃ​នៅតំបន់​ប្រាសាទ​ព្រះ​វិហារ​ ។

យើង​បាន​ការ​ពារ​អធិប​តេយ្យ​​បូរ​ណ​ភាពទឹក​ដី​​កម្ពុជា​យ៉ាង​ពេញ​េលញ​​មិន​ឱ្យ​បាត់​បង់​មួយ​​ចំណែក​តូច​ណា​ឡើយ។ ​សន្តិ​ភាព ​ស្ថិរភាព ​សន្តិ​សុខសណ្តាប់​​​ធ្នាប់​សង្គម​ត្រូវ​បាន​ថែរ​ក្សា​យ៉ាង​រឹង​មាំ ។ សេដ្ឋ​កិច្ច​​​​បាន​ងើប​​ចេញ​ផុត​ពី​ឥទ្ធិ​ពល​នៃ​វិបត្តិ​សកល​យ៉ាងឆាប់​រហ័ស​ ហើយ​សម្រេច​បាន​កំណើន​​ខ្ពស់​ឡើង​​វិញ ​និងកំពុង​មាន​ភាព​រឹង​មាំ ។ ​ផ្លូវ​ ស្ពាន ​ប្រព័ន្ធ​ធារា​សាស្ត្រ អគ្គ​ិសនី ទឹក​ស្អាត បណ្តាញ​​ទូរ​គមនា​គមន៍​ រោង​ចក្រ កសិដ្ឋាន​ សំណង់​អគារ​ធំ​ៗ ​តំបន់​សេដ្ឋកិច្ច​ពិសេស ​សាលា​រៀន​ មន្ទីរ​ពេទ្យ ​វត្ត​អារាម មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍ ​។ល។ ​ត្រូវ​បាន​កសាង​និង​ពង្រីក​បន្ថែម​នៅ​គ្រប់​ទិស​ទី​។ ​

គ្រប់​មូលដ្ឋាន​ឃុំ -សង្កាត់ ​ជន​បទ​​ដាច់​ស្រយាល​ក៏​ដូច​តំបន់​​ព្រំដែន​កំពុង​មាន​ការ​អភិវឌ្ឍ​ដ៏​រស់​រវើក ។ ​ផលិត​ផល​សរុប​ក្នុងស្រុក​សម្រាប់​ប្រជា​ជន​​​ម្នាក់​ៗ​បាន​កើន​ពី​៧៦០​ដុល្លារ​នៅ​ឆ្នាំ​២០០៨ ដល់​ជិត​១.០០០​​ដុល្លារ​នៅ​ឆ្នាំ​​២០១២ ។ វិស័យ​​សង្គម​កិច្ចកំពុង​មានការ​រីក​ចម្រើន​​គួរ​ឱ្យ​កត់​សម្គាល់​ កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ទូ​ទៅ​​មានស្ថាន​ភាព​កាន​់តែ​​ប្រសើរ​ឡើង​ឥត​ឈប់​ឈរ​ អត្រា​នៃ​ភាព​ក្រី​ក្រ​​បាន​ធ្លាក់​ចុះពី២២,៩% នៅ​ឆ្នាំ​២០០៩ មក​២០%​ នៅឆ្នាំ​២០១១ ​ហើយ​រំពឹង​ថា​នឹង​ធ្លាក់​​មក​ក្រោម​១៩% នៅឆ្នាំ​២០១៣​នេះ ។ ​ព្រម​ជា​មួយ​នេះ ​លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិ​សេរី​ភាព​របស់​ពល​​រដ្ឋ​ និង​យុត្តិ​ធម​៌​សង្គម​ក៏​ត្រូវ​បាន​ការ​ពារ​​ពង្រឹង​ និងលើក​ស្ទួយ​ជា​និច្ច ។ ​លើ​មូល​ដ្ឋាន​នៃការ​រីក​ចម្រើន​នេះ​ កម្ពុជា​​បាន​ទទួល​ចំណាត់​ថ្នាក់​ទី​១៥ ក្នុងពិភព​លោក​ខាង​កំណើន​សេដ្ឋ​កិច្ច​​ខ្ពស់ ​និង​មានចំណាត់​ថ្នាក់​ទី​៤ ​ខាង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជាជន ហើយ​កម្ពុជា​ក៏​កំពុង​តែស្ថិត​ក្នុងដំណាក់​កា​លឆ្លង​កាត់​ពី​ប្រទេស​​មាន​ចំណូល​​ទាប​​ឈាន​ឡើង​ទៅ​ជា​​ប្រទេស​មាន​ចំណូល​មធ្យម ។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នី​តិ​កាល​ទី​៥ នាថ្ងៃទី​២៨ កក្កដា ​ខាង​មុន​នេះ​គឺជា​​ព្រឹត្តិ​ការណ៍​​នយោ​បាយ​ជាប្រវត្តិ​សាស្ត្រ​មួយ​យ៉ាង​ធំ ដែល​មាន​សារ​សំខាន់​​បំផុត​ចំពោះ​ប្រជា​ជាតិ​យើង ។ ​ការ​សម្រេច​ចិត្ត​ខាង​នយោ​បាយ​របស់​ប្រជា​ជន​​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ ដើម្បី​ជ្រើស​រើស​យក​គណ​បក្ស​​ណា​មួយ​ឱ្យ​បន្ត​ដឹក​នាំ​ប្រទេស គឺមាន​លក្ខណៈ​កំណត់​​ចំពោះ​ជោគ​វាសនា​​អនា​គត​របស់​ជាតិ ​និង​ប្រជា​ជន​ផ្ទាល់ ។ ​ការសម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​នឹងនាំមក​នូវ​ជោគ​ជ័យ​បន្ត​ទៀត ​ប៉ុន្តែការសម្រេច​ចិត្ត​ខុស​នឹង​ធ្វើ​ឱ្យ​មាន​ដំណើរ​ថយ​ក្រោយ និង​គ្រោះ​ថ្នាក់​យ៉ាងធំ​ធេង​ចំពោះ​ជាតិ ។ ​

នៅក្នុង​បរិ​បទ​​នេះ ​ខ្ញុំ​ព្រះ​ករុណ​ា​ខ្ញុំ​មានជំនឿ​ថា ​ប្រជា​ជន​កម​្ពុជា​ដែល​​បាន​មើល​ឃើញជាក​់ស្តែង​​រួច​ហើយ​​ពី​ការ​​ស្ថិត​​ស្ថេរ​​ រីក​ចម្រើន និង​ភាព​​រឹង​មាំ​របស់​ប្រទេ​ស​ជាតិ​ បច្ចុប្បន្ន​​ក្រោ​ម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ​ពិតជា​​មាន​សុភវិនិច្ឆ័យ​គ្រប់​​គ្រាន់​នៅ​ក្នុងការ​បោះឆ្នោត​នេះ ​។ សម្តេច​ហេង ​​សំរិន ក៏​បាន​​ធ្វើ​ការ​អំពាវ​នាវ​ដល់​ជនរួម​ជាតិ សមាជិក សមាជិកា​គណបក្ស​​ប្រជា​ជន​កម្ពុជា​​ទាំង​​អស់ សូម​អញ្ជើញ​​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា​​កុំ​បី​ខាន និងសូម​បោះឆ្នោត​គាំ​ទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា ​ដែល​មាន​រូប​ទេវតា​បាច​ផ្កា​​ជាសញ្ញា​សម្គាល់​​ និងមាន​លេខ​រៀង​ទី៤​នៅ​លើ​សន្លឹក​ឆ្នោត ។

បោះ​ឆ្នោត​​ឱ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​​គឺ​បោះ​ឆ្នោត​​ឱ្យ​ខ្លួន​ឯង ​ពី​ព្រោះ​គណបក្ស​ប្រជា​ជន​កម្ពុជា​ឈ្នះ​​ឆ្នោត គឺ​ធានា​ការ​​ការ​ពារ​ឯក​រាជ្យ​​ អធិប​តេយ្យ​បូរ​ណភាព​ទឹក​ដី និង​ការ​ពារ​រដ្ឋ​ធម្ម​នុញ្ញ​បានគង់​វង​្ស គណ​បក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត ​សម្តេច​អគ្គ​មហា​សេនា​​បតី​តេជោ ហ៊ុន សែន ​នឹង​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ទៀត ​ដែល​​ធានា​នូវ​សន្តិ​ភាព ​ស្ថិរភាព​នយោ​បាយ ​​ស្ថិរ​ភាព​សង្គម ធានា​​ការ​បន្ត​អភិវឌ្ឍ​ន៍ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន​ខ្លាំង​ក្លា​ដូច​អារ្យ​ប្រទេស​នានា ​និងការ​លើក​​កម្ពស់​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​​​ថែម​​ទៀត ​​ព្រម​​ជា​មួយ​នេះ​គណបក្ស​ប្រជា​ជន​​​ឈ្នះ​ឆ្នោត​អ្នក​ណា​ក៏​អាច​រស់​នៅ​ជា​មួយ​ដោយ​​​សុខ​សាន្ត​បានដែរ ៕