ថ្ងៃសៅរ៏ ទី៤ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

រៀបចំ​បើក​ការ​ប្រកួត​​“​ពានរង្វាន់​សម្ដេច​តេ​ជោ​ អុកចត្រង្គ​”នៅ​ដើម​ខែមេសា​ខាង​មុខ​នេះ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសៅរ៏ ទី១៣ ខែមិនា ឆ្នាំ២០១០ ម៉ោង ១៤:៣៣

ទិដ្ឋភាព​នៃ​ការ​ប្រកួត​លេងអុក​កន្លង​មក លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ក្នុង​សន្និសីទ​សារព័ត៌មាន

សំអូន

ទិដ្ឋភាព​នៃ​ការ​ប្រកួត​លេងអុក​កន្លង​មក

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​អុកកម្ពុជា​បាន​ធ្វើការ​ប្រកាស​ជា​សាធារណៈ​ថាចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ មេ​សា នឹង​មានព្រឹត្ដិការណ៍​នៃ​ការ​ប្រកួត​កីឡា​អុក​ដ៏​ធំ​មួយ ដែល​ពុំ​ធ្លាប់​មានគឺជា​ការ​ប្រកួត​ដែល​មានឈ្មោះ​ថា “​ពានរង្វាន់​សម្ដេច​តេ​ជោ​អុក ចត្រង្គ​” ឆ្នាំ​២០១០ ។ចំពោះ​ការ​ចូលរួម​ប្រកួត​សហព័ន្ធ​តំរូវ​ឱ្យ​កីឡាករ​-​កីឡាការិនីដែល​មាន​អាយុ​ចាប់ពី៨​ឆ្នាំ​ឡើង​ទៅ​អាច​មក​ចុះ​ឈ្មោះ​ចូលរួមប្រកួត​បាន ។ ការ​ប្រកួត​នេះ​ទៀតគឺ​ធ្វើ​នៅក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ដែលមាន​ក្ដារអុក​ចំនួន​១០០​ដាក់​តំរៀប​គ្នា​នៅ​ទីនោះ និង​ត្រូវការ​ឱ្យ​មាន​អ្នកចូលរួម​ទាំង​២ភេទ​រហូត​ដល់​ទៅ​ដល់​២០០​នាក់ ។ ព្រឹត្ដិការណ៍​ប្រកួត​កីឡា​អុក​ដ៏​ធំ​នេះ​គឺ​មាន​កិច្ចសហការ​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជាសហព័ន្ធ​កីឡា​អុក​កម្ពុជានិង​មានការ​ចូលរួម​ពី​មន្ដ្រី​បច្ចេកទេស​នៃ​សហព័ន្ធ​កីឡា​អុកអន្ដរជាតិ​ទៀត​ផង ។លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃគណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បានថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ដែល​បាន ធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​ថាកីឡាករ​- កីឡាការិនី ដែល​មាន​អាយុ​ចាប់ពី​៨​ឆ្នាំ​ឡើង ទៅអាច​មក​ចូលរួម​ចុះ​ឈ្មោះ​ប្រកួត​បានរហូត​ដល់​ថ្ងៃ​ទី​២៥ ខែមីនាកន្លែង​ទទួល​ពាក្យគឺ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំពិ​ក​ដែល​មា​នទី​តាំងនៅ​ខាងក្រោយ​វិទ្យាល័យ​យុគន្ធរ​ចាប់ពី​ម៉ោង​៨​ព្រឹក​តទៅ ។គេ​អាច​ចាត់​ទុក​ថា ការ​ប្រកួត​លើក​នេះគឺជា​ព្រឹត្ដិការណ៍​ដ៏​ធំ​បំផុត​ដែល​ពុំ​ធ្លាប់​មានពី​មុន​មក​ឡើយប្រាក់​រង្វាន់​លេខ​១ មានរហូត​ដល់​ទៅ​៥.០០០ដុល្លារ លេខ​២ ៣.០០០ដុល្លារ និង​លេខ​៣ ទទួល​បាន​២.០០០​ដុល្លារ សហរដ្ឋអាមេរិក ។

ប៉ុន្ដែ​បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក​លី ហួត ប្រធាន​សហព័ន្ធ​កីឡា​អុកកម្ពុជា​បាន​ប្រាប់​ថា អ្នក​ដែល​ត្រូវ​ចូលរួមប្រកួត​មុន​នឹង​ឈាន​ទៅ​រក​ជ័យ​ជំនះ​ត្រូវ​អនុវត្ដ​ឱ្យ​បាន​តាម​បទបញ្ជាផ្ទៃក្នុង​នៃ​ការ​ប្រកួតដែល​ក្នុង​នោះ​គណៈកម្មការ​បាន​សំរេច​ដាក់វិញាសា​ប្រកួត​ម្នាក់​ទល់​ម្នាក់ ។ រីឯ​រូបមន្ដប្រកួត​វិញ​មាន​២គឺ​រូបមន្ដ​ប្រកួត​ជំ​រុះ និងរូបមន្ដ​វិល​ជុំអាស្រ័យ​លើ​បរិមាណ​នៃ​អ្នកចូលរួម​ប្រកួត ។ តាម​ច្បាប់​នៃ​ការ​ប្រកួតកីឡា​អុក គឺ​កីឡាករកីឡាការិនី​ដែល​បានកាន់​កូនអុក ហើយ​ត្រូវ​តែ​ដើរ​កូនអុក​នោះ​ជាចាំបាច់ ។ បើ​កាន់​ហើយ​មិន​ព្រម​ដើរ​ទំលាក់ចុះ​វិញ​ចាត់​ទុក​ថាជា​អ្នក​ចាញ់​ដោយ​ស្វ័​យប្រវត្ដិ ។ ក្នុង​ករណី​ដើរ​ច្រឡំ​លើក​ទី​១​ត្រូវទទួល​ការ​ព្រមាន​ពី​អាជ្ញាកណ្ដាល ។ ប៉ុន្ដែ​បើមាន​លើក​ទី​២ គឺ​ប្រកាស​ឱ្យ​ចាញ់​ដោយ​ស្វ័​យប្រវត្ដិ ។ ការ​ចេញដំណើរ​កូនអុក​ដំបូងរហូតដល់​ចប់​ការ​ប្រកួត​ដូច​ជា ខុន នាង គោល និងត្រី ត្រូវ​ប្រកាន់​ការ​ដើរ​តែ​១​ក្រឡា​ប៉ុណ្ណោះ ។ កំណត់​ការ​ប្រកួត​ក្នុង​១​ក្ដារ​មាន​រយៈពេល៤៥​នាទី​សំរាប់​កីឡាករ​ម្នាក់​ៗ ហើយ​ការកំណត់​នៃ​ការ​ប្រកួត​មាន​ចំនួន​៣​ក្ដារ បើ​ស្មើគ្នា​ត្រូវ​ថែម​១​ក្ដារ​ទៀត​រហូត​រក​ឃើញ​អ្នកឈ្នះនិង​អ្នក​ចាញ់ ។លោក​ហៀ​ង រិ​ទ្ធ អ្នក​ស្រាវជ្រាវ​ប្រវត្ដិអុក​មក​ពី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ថា ប្រវត្ដិ​កីឡា​អុក​ខ្មែរ គឺ​គេ​បានរក​ឃើញ​តាំងពី​ឆ្នាំ​១១១៣​មក​ម្ល៉េះ ដែលមាន​រូបចម្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ដ ហើយ​កាលដែល​ខ្មែរ​សម័យ​នោះ​នាំ​គ្នា ហៅ​ថា “​អុក​” នោះគឺ​ដោយសារ​តែ​មេទ័ពសម័យ​នោះ​ប្រើ​ក្បួន​នៃ​ការ​លេងអុក​នេះ ដើម្បី​យក​មក​ប្រើ​ក្បួនទ័ព​ធ្វើសង្គ្រាម ។

ដូច្នេះ​វិធី​លេងអុក​នេះក៏​ជា​យុទ្ធសាស្ដ្រ​នៃ​ការធ្វើសឹក​សង្គ្រាម​ផង​ដែរ ។ ដូច្នេះ​អ្វី​ដែលជា​ការ​បែងចែក​មាន​អុក​ខ្មែរឬ​អុក​ថៃ​នោះ គឺ​មិន​ពិត​ទេពីព្រោះ​មានការ​បង្ហាញ​ជាក់ស្ដែង​នៅ​តាម​ជញ្ជាំង​អង្គរវត្ដ​ជា​ភស្ដុ​តាងស្រាប់ ។ ដូច្នេះ​អុក​ខ្មែរ​បាន​កើតឡើង​មុនប្រទេស​ថៃ​កើត​ម្ល៉េះ ។ លោក​វ៉ា​ត់ ចំរើន បាន​បញ្ជាក់​ទៀត​ថា ការ​បង្កើត​ឱ្យ​មានការប្រកួត​កីឡា​អុក ឬ​ចត្រង្គ​ដែល​ទទួល​បាន ការ​គាំទ្រ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នា​ពេល​នេះសំខាន់​គឺ​ចង់​លើក​ស្ទួយ និង​ថែរក្សា​កេរ​មរតក​ជាតិខ្មែរ​ឱ្យ​បាន​គង់តែប៉ុណ្ណោះ ហើយ​ទៅ​ថ្ងៃ​អនាគត​នឹង​មានការផ្សព្វផ្សាយ​កីឡាករ​អុក​ខ្មែរ​ឱ្យ​បាន​ពាសពេញ​ពិភពលោក ។ ជា​ពិសេស​លោក​នឹង​ព្យាយាម​ធ្វើ​យ៉ាងណា​ឱ្យ​កីឡា​អុក​នេះ​ក្លាយទៅ​ជា​វិញ្ញាសា​មួយ​ដែល​មាននៅ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេ​ម ប្រសិនបើ​ខ្មែរ​យើងមាន​លទ្ធភាព​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ បច្ចុប្បន្ន​កីឡាអុក​មាន​លេង​ដូច​គ្នា​នៅ​ប្រទេស​ឡាវ ថៃ និង ភូមា ។លោក​លី ហួត បាន​មាន​ប្រសាសន៍​ថាកីឡា​អុក​ខ្មែរ​យើង​មាន​ប្រវត្ដិ​ច្បាស់លាស់ប៉ុន្ដែ​សំរាប់​ប្រទេស​ចិន​វិញ មិន​មាន​ប្រវត្ដិច្បាស់លាស់​នោះ​ទេ ។ បើ​និយាយ​ពី​កំណើតអុក​នេះ​ទៀត គឺ​កើត​ក្រោយ​ខ្មែ​រាប់រយ​ឆ្នាំឯណោះ ។ ដូច្នេះ​យើង​ទាំងអស់​គ្នា​គួរតែ​នាំគ្នា​អភិរក្ស​កីឡា​អុក​នេះ​ឱ្យ​បាន​ល្អ​សំរាប់​ជាកេរតំណែល​កូនចៅ​ជំនាន់​ក្រោយ​ជា​បន្ដទៀត ។

 
Related Posts Plugin for WordPress, Blogger...
 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 03-02-2012 ម៉ោង 07:53 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0554,063
បាត ថៃឡង់ (1USD)30.9531.05
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)130.5131.3
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.3107
ដុល្លារ កាណាដា (100CAD)99.399.8
ហ្វ្រង់ ស្វ៊ីស (100CHF)108.3109
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,1002,110
 

qbmore - Cambodia Advance Communication Ltd