រាជធានីភ្នំពេញ ៖ ម៉ូតូសង់កូរ៉េ ពណ៌ក្រហម ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BR-7020 បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវ១៤៣ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កែងផ្លូវព្រះសីហនុ បានបត់ឆ្វេងឆ្លងផ្លូវ ក៏ជ្រុលទៅបុកម៉ូតូសង់C110 ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BW-5647 ជិះដោយបុរសម្នាក់ដូចគ្នា ដែលធ្វើដំណើរពីកើតមកលិច បណ្តាលឱ្យម៉ូតូបាក់កាំមុខខ្ទេច ចំណែកម្ចាស់រងរបួសស្រាល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ១០នាទី យប់ថ្ងៃទី២០ មិថុនា ២០១៣ តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងនាំយកម៉ូតូទាំង ២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីដោះស្រាយតាមច្បាប់ ៕



ចែករំលែកព័តមាននេះ