រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានរងបួសរលាត់ដៃជើង ខណៈដែលគាត់ជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1X-2922 ធ្វើដំណើរតាមបណ្តោយផ្លូវ២៦៨ ក្នុងទិសដៅពីកើតទៅលិច ក៏ស្រាប់តែមានម៉ូតូស្កុបពី ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1Aw-2622 ជិះដោយយុវជន ៣នាក់ បើកស្របទិសគ្នាបុកពីក្រោយតែម្តង ដោយសារតែយុវជនទាំងនោះ ជិះគេចពីការតាមវាយរបស់យុវជន ១ក្រុមទៀត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ៤០នាទី ល្ងាចថ្ងៃទី២០ មិថុនា ២០១៣ នៅតាមបណ្តោយផ្លូវ២៦៨ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ក្រោយកើតហេតុ យុវជនខាងលើបានព្រមសំណងចំនួន ៥០ដុល្លារ ឱ្យបុរសរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕


ចែករំលែកព័តមាននេះ