ខេត្តបាត់ដំបង ៖ បុរសម្នាក់សម្បុរខ្មៅ អាយុប្រមាណជា ៣០ឆ្នាំ ត្រូវបានអ្នកភូមិប្រទះឃើញដេកកើយម៉ូតូលើចិញ្ចើមផ្លូវមួយកន្លែងក្នុងភូមិវត្តគ សង្កាត់វត្តគ ក្រុងបាត់ដំបង កាលពីវេលាម៉ោង ៦ និង ៣០នាទី ល្ងាចថ្ងៃទី២០ មិថុនា ២០១៣ ដែលទំនងជាស្រវឹងស្រាជោកបើកម៉ូតូទៅមុខលែងរួច ។
តាមអ្នកដំណើរក្នុងភូមិ បានឱ្យដឹងថា ដំបូងជាឃើញបុរសខាងលើបណ្តើរម៉ូតូ ១គ្រឿង ម៉ាកស្មាស់រីវ៉ូ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ បាត់ដំបង 1J-0483 លុះមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូក៏ដួល ហើយបុរសនោះ មិនបានលើកទេ គឺបានដេកកើយលើចិញ្ចើមផ្លូវតែម្តង ។ ក្រោយមកអ្នកភូមិបាននាំគ្នាជួយលើបុរសស្រវឹងស្រានោះដាក់អែមខាង ហើយជូនដំណឹងទៅសមត្ថកិច្ចយករថយន្តដឹកទៅមន្ទីរពេទ្យ ៕
ចែករំលែកព័តមាននេះ