រាជធានីភ្នំពេញ៖ នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី២០ មិថុនា ២០១៣ មានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ និងប្រព័ន្ធលូបង្ហូរទឹក ដែលប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកគួច ចំរើន អភិបាលខណ្ឌមានជ័យ និងប្រជាពលរដ្ឋចូលរួម សរុប៣០០នាក់។
លោកអភិបាលខណ្ឌបានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ស្ពាន លូបង្ហូរទឹក សំណង់សាធារណផ្សេងៗទៀតមានការរីកលូតលាស់ឡើង ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំអស់ពីកម្លាំងកាយចិត្តធ្វើឱ្យប្រទេសជាតិមានការរីកចំរើនរហូតមកដល់សព្វថ្ងៃ៕




ចែករំលែកព័តមាននេះ