ខេត្តបាត់ដំបង៖ សមត្ថកិច្ចការិយាល័យប្រឆាំងការជួយដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងបង្ក្រាបរបស់ស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ក្រាបបារបារាំងមួយកន្លែងយីហោBCI ដោយឃាត់ខ្លួនសិស្សសាលាជិត១០០នាក់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០ មិថុនា២០១៣ នៅខាងលិចផ្សារណាត់ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ការចុះបង្ក្រាបធ្វើឡើង ដោយសារតែបារខាងលើនេះពង្វក់ និងបើកឱ្យសិស្សចូលរាំលេងទាំងយប់ថ្ងៃ ហើយភាគច្រើនសិស្សសាលាគេចមិនចូលរៀន និងអនីតិជន ។ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនសិស្សទាំងនោះទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីយកទៅធ្វើការអប់រំផងដែរ ។


ចែករំលែកព័តមាននេះ