រាជធានីភ្នំពេញ ៖ នៅពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ មានរៀបចំពិធីបិទការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាឯកទេសឆ្នាំ២០១៣ នៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២០ មិថុនា ២០១៣ ក្រោមអធិបតីភាពលោកប៊ុន សុខ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងអញ្ជើញចូលរួមពីគណៈប្រតិភូកីឡាជាច្រើននាក់ទៀត ។
សូមបញ្ជាក់ថា កីឡាឧត្តមសិក្សា និងមធ្យមសិក្សាឯកទេសឆ្នាំ២០១៣នេះ បានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី៧ មិថុនា ២០១៣ មកម្ល៉េះ ដោយមានវិញ្ញាសាដូចជា បាល់ទាត់ចំនួន២៤ក្រុម, បាល់ទះចំនួន១៨ក្រុម, បាល់បោះចំនួន១២ក្រុម និងប្រភេទអត្តពលកម្មចំនួន៤២ក្រុម ៕
ចែករំលែកព័តមាននេះ