រាជធានីភ្នំពេញ ៖ បុរសវ័យក្មេងម្នាក់លោតធ្វើអត្តឃាតពីលើស្ពានអាកាស៧មករាក្បែរមន្ទីរពេទ្យព្រះកុសុមៈ កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី២០ មិថុនា ២០១៣ បង្កឱ្យមានការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់ ។
បុរសវ័យក្មេងរូបនេះត្រូវបានស្គាល់ឈ្មោះជា សុវណ្ណរាជ អាយុ១៩ឆ្នាំ មានទីលំនៅខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់ ត្រូវប៉ូលិសដឹកតាមម៉ូតូបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ ការធ្វើអត្តឃាតនេះ បើតាមប្រភពពីបុរសរងគ្រោះថា ដោយសារខឹងម្តាយ តែគេមិនទាន់ដឹងថារឿងអ្វីនៅឡើយទេ ព្រោះនិយាយបានបន្តិចក៏សន្លប់ទៅវិញទៅ ។



ចែករំលែកព័តមាននេះ