រាជធានីភ្នំពេញ ៖ លោកស្រីគឹម ដានី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមនៅថ្ងៃទី២០ មិថុនា ២០១៣ ផ្តន្ទាទោសស្ត្រីជនជាតិវៀតណាមឈ្មោះង្វៀង ធីយ៉ុង អាយុ៥០ឆ្នាំ និងបុរសជនជាតិចិនតៃវ៉ាន់ឈ្មោះវ៉ាង ចុងហ៊ួរ អាយុ៥៣ឆ្នាំ ដាក់ពន្ធនាគារម្នាក់៤ឆ្នាំ និងពិន័យជាប្រាក់៤លានរៀល ។ ជនជាប់ចោទទាំងពីរត្រូវបានតុលាការជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី១០ មិថុនា ២០១៣ ដោយចោទប្រកាន់ពីបទជួញដូរ និងចែកចាយសារធាតុញៀនខុសច្បាប់ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១២។
យោងតាមចៅក្រមតុលាការបានប្រកាសថា ជនជាប់ចោទទាំង២នាក់ខាងលើនេះពិតជាបានជួញដូរថ្នាំញៀនដែលមានជាង១០ប្រភេទផ្សេងៗគ្នា មានដូចជាម៉ាកទឹក
កក អ៊ិខស្តាស៊ី យ៉ាម៉ា និងប្រភេទថ្នាំផ្សេងៗទៀត ក្នុងនោះប៉ូលិសដកហូតបានសម្ភារប្រើប្រាស់ថ្នាំញៀន ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន និងទូរស័ព្ទដៃមួយចំនួនផងដែរ
ចែករំលែកព័តមាននេះ