រាជធានីភ្នំពេញ ៖ នៅក្នុងប្រទេសកម្ពុជា មានវិទ្យុជាច្រើនឯករាជ្យក្នុងការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ប៉ុន្តែមានវិទ្យុតែ២ទេ ដែលផ្សាយព័ត៌មានគោរពវិជ្ជាជីវៈរបស់ខ្លួន នេះបើតាមប្រសាសន៍របស់លោកខៀវ កាញារីទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីសម្ពោធការបង្កើនម៉ោងផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI ជាខេរភាសា កាលពីថ្ងៃទី២០ មិថុនា ២០១៣ នៅវិមានកាណាឌីយ៉ា ក្រុងភ្នំពេញ។
លោករដ្ឋមន្ត្រីបានបន្តថា បានជាក្រសួងព័ត៌មានសម្រេចឱ្យវិទ្យុបារាំងជាខេមរភាសាផ្សាយចំនួន២លើកក្នុង១ថ្ងៃ ដោយសារយល់ឃើញថា វិទ្យុបារាំងបានផ្សាយមានលក្ខណៈគោរពវិជ្ជាជីវៈ និងអាជីពរបស់ខ្លួន ។ មិនត្រឹមតែក្រសួងព័ត៌មានដែលអនុញ្ញាតឱ្យវិទ្យុបារាំងផ្សាយជាខេមរភាសានោះទេ សូម្បីតែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចក៏បានស្តាប់វិទ្យុបារាំង ហើយសម្តេចយល់ព្រមឱ្យវិទ្យុបារាំងអន្តរជាតិបង្កើតម៉ោងផ្សាយជាភាសាខ្មែរផងដែរ ៕


ចែករំលែកព័តមាននេះ