សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៏ និង សមាគមនានាផ្តល់នូវការគំាទ្រនិងកិច្ចសហប្រតិបត្តិការល្អចំពោះសមាគមអតីតយុទ្ឋជនកម្ពុជា ដើម្បីឲ្យសមាគមនេះបន្តអភិវឌ្ឍន៏របស់ខ្លួនថែមទៀត ។
សេចក្តីអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យ៉ាងដូច្នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ មិថុនា ២០១៣នេះ នៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ឋកម្ពុជាខួបលើកទី៦ ។
ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវអនុសាសន៏ចំនួន០៩ចំណុចដល់ក្រសួងសង្គមកិច្ចការងារ អតីតយុទ្ឋជន និង យុវនីតិសម្បទា ដូចជាស្នើឲ្យអតីតយុទ្ឋជនកម្ពុជាទំាងអស់ ត្រូវបន្តប្រកាន់ខ្ជាប់នូវវីរភាពអង់អាចក្លាហាន ស័ក្តិសមជាកុលបុត្រដ៏ឆ្នើមរបស់ជាតិមាតុភូមិ និងមានស្មារតីវីរភាពជាគំរូល្អក្នុងសង្គមជាតិ ទោះជាបច្ចុប្បន្នក្លាយជាអតីតយុទ្ឋជនក៏ដោយ និង ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយផ្តល់សម្បទានដីសង្គមកិច្ចជូនអតីតកងកម្លំាងប្រដាប់អាវុធ ក៏ដូចជាបន្តអភិវឌ្ឍលំនៅឋានគ្រួសារយោធិននៅតាមបណ្តោយព្រំដែនខាងលិចជាដើម ៕
ចែករំលែកព័តមាននេះ