រាជធានីភ្នំពេញ៖ ជនសង្ស័យចោរលួចម៉ូតូ៣នាក់ត្រូវបានប្រជាពលរដ្ឋ និងប្រជាការពារសង្កាត់បឹងកក់ទី១ឃាត់ខ្លួន ខណៈពួកគេធ្វើសកម្មភាពកាច់.កម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ក្រហម មួយគ្រឿង ម្ចាស់ចតនៅមុខផ្ទះចូលរកទិញអីវ៉ាន់ មិនបានសម្រេច ដោយម្ចាស់ឃើញទាន់ស្រែកផ្អើលឆោឡោ កាលពីវេលាម៉១០និង២០នាទីរសៀលថ្ងៃទី២០ មិថុនា ២០១៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ សង្កាត់ទួលគោក ។
ជនសង្ស័យទាំង៣នាក់១-ឈ្មោះសាល សុភក្តិ ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មករសំណង់ ២-ឈ្មោះលី ចាន់វឌ្ឍនា ភេទប្រុស អាយុ១៨ឆ្នាំ និង៣-ឈ្មោះខំ ណាត ភេទប្រុស អាយុ១៥ឆ្នាំជាកម្មករសំណង់ ចំណែកម្ចាស់ម៉ូតូឈ្មោះពេជ្រ សត្យា ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅផ្ទះលេខ១៥ ផ្លូវ៥៤០ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។



ចែករំលែកព័តមាននេះ