ខេត្តព្រៃវែង៖ ប៉េអឹមបានចាប់ឃាត់រថយន្តសាំងយ៉ុង២គ្រឿងដឹកឈើប្រណីតប្រភេទលេខ ១ ឆ្លងកាត់ស្រុកពាមរក៏ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដែលការចាប់ឃាត់រថយន្តនេះធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៩ មិថុនា ២០១៣ នៅចំណុចស្ពានលេខ២ លើផ្លូវជាតិលេខ១១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តទាំង២គ្រឿងនេះបានបង្គាប់ឈើប្រណីតប្រភេទលេខ១ នៅខាងក្រោម ហើយខណៈមកដល់ចំណុចខាងលើប៉េអឹមក៏បានចាប់ឃាត់រថយន្តទាំង២ និងមនុស្ស ៦នាក់ផងដែរ។ ប្រភពបន្តថា រថយន្តទាំង២គ្រឿងនេះប៉េអឹមកំពុងបញ្ជូនទៅកាន់ការរយាល័យរដ្ឋបាលព្រៃឈើ ដើម្បីវាស់វែង និងកសាងសំណុំរឿង៕
ចែករំលែកព័តមាននេះ