រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២០ មិថុនា ២០១៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាលើកទី៦នៅវិទ្យាស្ថានជាតិអប់រំ ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងស្ថានទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ដៃគូអភិវឌ្ឍន៍ កងកម្លាំងប្រដាប់អាវុធ មន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ និងបងប្អូនអតីតយុទ្ធជនជាច្រើនរូប ៕
ចែករំលែកព័តមាននេះ