ខេត្តតាកែវ៖ សមត្ថកិច្ចប៉ូលីសបានចាប់ឃាត់ខ្លួនជនសង្ស័យចាប់រំលោភស្ត្រីម្នាក់កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៦ មិថុនា ២០១៣ ខណៈមេឃកំពុងភ្លៀងចូលជ្រកភ្លៀងជាមួយគ្នានៅចំណុចចំការឪឡឹក ស្ថិតក្នុងភូមិពួន.ក ឃុំបាស្រែ ស្រុកអង្គរបុរី ដែលការចាប់ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០ នាទី ថ្ងៃទី១៩ មិថុនា ២០១៣ នៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបុរី។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យឈ្មោះវណ្ណី ស៊ីណា ភេទប្រុស អាយុ២៧ឆ្នាំ មានប្រពន្ធ រស់នៅភូមិពួន.ក ឃុំបាស្រែ ត្រូវបានសមត្ថកិច្ចប៉ូលីសចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដើម្បីសួរនាំ។ ស្ត្រីរងគ្រោះ មានអាយុ ២៧ឆ្នាំ រស់នៅឃុំបាស្រែ៕
ចែករំលែកព័តមាននេះ