ក្រុងប៉ោយប៉ែត ៖ ទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំដ៏ធំមួយក្នុងភោជនីយដ្ឋានពន្លឺនាគទិព្ធ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២០ មិថុនា ២០១៣ នេះ ស្ថិតក្នុងឃុំក្បានស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពលោកកែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីមន្ត្រីមកពីក្រសួងពាក់ព័ន្ធនានា, អាជ្ញាធរខេត្ត, អង្គភាពមន្ទីរជុំវិញខេត្ត និងប្រជាពលដ្ឋប្រមាណជាង២០០០នាក់ផងដែរ ៕



ចែករំលែកព័តមាននេះ