រាជធានីភ្នំពេញ ៖ នៅសាលប្រជុំមន្ទីរពេទ្យកាល់ម៉ែតមានរៀបចំបើកទិវាវេជ្ជសាស្ត្រ និងសលសាស្ត្រលើកទី១៥របស់មន្ទីរពេទ្យកាល់ម៉ែតនាវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ មិថុនា ២០១៣ នេះ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងមានការចូលរួមពីសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកគាត ភួង ប្រធាននាយកដ្ឋានអភិវឌ្ឍធនធានមនុស្សក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ Pascal Maillet ទីប្រឹក្សាបច្ចេកទេសអមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ព្រមទាំងសាស្ត្រាចារ្យ វេជ្ជបណ្ឌិតកម្ពុជា និងបរទេសជាច្រើនរូបទៀត ។
ទិវាវេជ្ជសាស្ត្រ និងសល្យសាស្ត្រលើកទី១៥របស់មន្ទីរពេទ្យកាល់ម៉ែតនាពេលនេះធ្វើឡើងក្នុងគោលបំណងបង្ហាញនូវប្រធានបទជាច្រើន និងពិភាក្សាដកយកបទពិសោធន៍ពីគ្នាទៅវិញទៅមកលើដំណើរការជឿនលឿនតាមបច្ចេកទេសវេជ្ជសាស្ត្រ ៕



ចែករំលែកព័តមាននេះ