ខេត្តកំពង់ចាម៖ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូរាំងឳដឹកនាំដោយលោកសាយ សំអាល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូរាំងឳ បាននាំយកទានវស្សា និងទេយ្យទានជាច្រើនទៅប្រគេនដល់វត្តចំនួន២៤ នាព្រឹកថ្ងៃទី២០ មិថុនា ២០១៣ ។
ពិធីនេះរៀបចំឡើងនៅវត្តស្រែស្ពៃ ស្ថិតក្នុងភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូរាំងឳ ដោយមានការចូលរួមពីលោកជំទាវ សាន្ត អរុណ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូរាំងឳ លោកជំទាវឧកញ៉ាយិន ផានី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូរាំងឳ លោករស់ សុឃន ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកអូរាំងឳ ព្រមទាំងសមាជិក សមាជិកាជាច្រើនរូបទៀត ។






ចែករំលែកព័តមាននេះ