រាជធានីភ្នំពេញ៖ ក្រុមយុវជនស្មគ្រ័ចិត្តសម្តេចតេជោ១៦៨ក្រុមដែលចុះវាស់វែងដីជូនប្រជាពលរដ្ឋមកពីខេត្តគោលដៅចំនួន១៨ ក្នុងនោះមានក្រុមគ្រូពេទ្យ៣៣៦នាក់ ក្រុមដឹកជញ្ជូន២៥០នាក់ និងក្រុមយុវជនស្ម័គ្រចិត្ត១៩៩០នាក់ សរុបទាំងអស់២៥៧៦នាក់ បានវិលត្រឡប់មកវិញហើយ នៅព្រឹកថ្ងៃទី២០ មិថុនា ២០១៣ ដោយនឹងជួបជុំគ្នានៅមជ្ឍមណ្ឌលកោះពេជ្យ ។
ការវិលត្រឡប់របស់ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ក្រោមកិច្ចទទួលស្វាគមន៍ពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ព្រមទាំងអ្នកសម្របសម្រួលថ្នាក់កណ្តាល និងថ្នាក់ខេត្តផងដែរ ។
ចែករំលែកព័តមាននេះ