ខេត្តបន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥៩ ប្រវែង១៤៤គីឡូម៉ែត្រ ចាប់បំបែកពីផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែត្រលេខ៣៩៣ ភូមិកូនដំរី ខេត្តបន្ទាយមានជ័យ ទៅដល់គីឡូម៉ែត្រលេខ៩០ តាមផ្លូវជាតិលេខ៥៧ ទៅដល់ភូមិស្ទឹងកាច់ ខេត្តប៉ៃលិន ។
ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២១ មិថុនា ២០១៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងស្ថានទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនកុះករ។
ផ្លូវជាតិលេខ៥៩នេះស្ថាបនាឡើង ដោយប្រាក់កម្ចីសម្បទាននៃសាធារណរដ្ឋប្រជាមានិតចិន ប្រយោជន៍ផ្តល់នូវការដឹកជញ្ជូនបែបពាណិជ្ជកម្ម ចំណេញពេលវេលា ទេសចរណ៍ …។
ចែករំលែកព័តមាននេះ