រាជធានីភ្នំពេញ៖ ស្ត្រីជនជាតិខ្មែរម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើ គ្រែក្នុងបន្ទប់លេខ១១០ ជាន់ទី១នៃផ្ទះសំណាក់អង្គរមាសដែលមានទីតាំងលេខ១៣១-១៣៣ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២០ មិថុនា ២០១៣ ។
ស្ត្រីដែលត្រួវគេសម្លាប់មានអាយុជាង២០ឆ្នាំ ហើយមុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូឌុបជាមួយស្រ្តីម្នាក់ទៀតអាយុជាង៤០ឆ្នាំមកជួលបន្ទប់លេខខាងលើនៃផ្ទះសំណាក់អង្គរមាស កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ មិថុនា ២០១៣ ។ ពេលនេះនគរបាលជំនាញកំពុងធ្វើកោសល្យវិច័យទៅលើសព និងស្វែងរកអត្តសញ្ញាណនារីរងគ្រោះផងដែរ ។
ចែករំលែកព័តមាននេះ