រាជធានីភ្នំពេញ ៖ បុរសម្នាក់បានសន្លប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសស្រាល ខណៈដែលអ្នកទាំងពីរស្រវឹង ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BW-2315 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ លុះមកដល់ចំណុចផ្លូវកែង៤៣២ ស្រាប់តែមានរថយន្តម៉ាកហ៊ីណូធុនធំដឹកទំនិញ ១គ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ស្វាយរៀង 3A-1174 បត់ឆ្វេង ក៏ប៉ះជាមួយម៉ូតូតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៤៥នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ មិថុនា ២០១៣ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។ ជនរងគ្រោះសន្លប់ត្រូវដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី ចំណែកភាគីរថយន្តក៏មានតំណាងចេញមកសម្របសម្រួលចេញសំណងទៅភាគីម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕


ចែករំលែកព័តមាននេះ