រាជធានីភ្នំពេញ ៖ បុរសម្នាក់ និងស្រ្តី ២នាក់ បានរងរបួសស្រាល ខណៈដែលអ្នកទាំងបីជិះម៉ូតូសង់កូរ៉េ ពណ៌កំបោរ ១គ្រឿង ពាក់ស្លាកលេខ តាកែវ 1F-7261 ធ្វើដំណើរតាមបណ្តោយផ្លូវ៥១ លុះមកដល់ចំណុចកែងផ្លូវ១០៨ ក៏ត្រូវរថយន្តកូរ៉ូឡា ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2D-5370 បើកបរដោយជនជាតិស្បែកខ្មៅ បានបើកទៅបុក បណ្តាលឱ្យម៉ូតូដួល ឯរថយន្តធ្លាក់កាងមុខផ្នែកខាងឆ្វេងកំពិតមុខ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ មិថុនា ២០១៣ នៅក្នុងភូមិ៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ក្រោយកើតហេតុ ភាគីទាំងពីរបានចរចាគ្នានៅនឹងកន្លែង ដោយសារមិនមានរបួស និងខូចខាតអ្វីធ្ងន់ធ្ងរឡើយ ៕



ចែករំលែកព័តមាននេះ